សន នាងផល្លីកា ត្រូវ​គេ​លួច​ទម្លាយ​ថា មាន​ប្រុស​ក្មេ​ងម្នាក់ យក​រថយន្ត​ស៊េរី​ទំនើប ដឹក​ដើរ​លេង​ស្ទើរ​រាល់​ថ្ងៃ

6/25/2013 0 Comments A+ a-

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង មានប្រជាប្រិយភាពបង្គួរ ប្រចាំផលិតកម្ម ប៊ិកមែន កញ្ញា សន នាងផល្លីកា បច្ចុប្បន្ននេះត្រូវបាន មហាជនមើលឃើញថា នាងហាក់ដូចជាកំពុងតែ ឡើងកូដខ្លាំងគួរសម តាមរយៈបទចម្រៀង ដែលបានចេញ វាយលុកនៅលើ ទីផ្សារកន្លងមក។ ទន្ទឹមនឹងប្រជាប្រិយភាព កំពុងតែស្ទុះឡើងស្រឺតៗ គួរឲ្យកត់សម្គាល់ ស្រាប់តែថ្មីៗនេះមានលេចឮដំណឹងថា តារាចម្រៀង រាងតូចច្រឡឹង ផល្លីកា លួចមានទំនាក់ទំនងស្នេហា ស្ងាត់កំបាំង ជាមួយកូនអ្នកមាន ក្នុងស្រុកម្នាក់ ។
ប្រភពពីមជ្ឈដ្ឋាន ខាងក្រៅសិល្បៈ បាននិយាយថា បុបា្ផមកពីដែនដីអង្គរ កញ្ញា សន នាងផល្លីកា អាចជាប់ពាក់ព័ន្ធ ក្នុងជម្រៅស្នេហាផ្អែមល្ហែម ជាមួយបុរសកូន អ្នកមានទ្រព្យស្តុក ក្នុងស្រុកវ័យប្រហែលគ្នាម្នាក់ ព្រោះគេឧស្សាហ៍ឃើញ វត្តមានអ្នកទាំងពីរ តែងដើរទៅណា មកណាជាមួយគ្នា ក្នុងរូបភាពស្និទ្ធស្នាលបំផុត។
ប្រភពដដែលនោះ បាននិយាយទៀតថា បុរសម្នាក់នេះ តែងឧស្សាហ៍យករថយន្ត ស៊េរីទំនើបមកទទួល កញ្ញា សន នាងផល្លីកា ជារឿយៗ ។ បុរសដែលកំពុង មានទំនាក់ទំនង ជាមួយតារាចម្រៀង ផលិតកម្ម Big Man កញ្ញា សន នាងផល្លីកា ត្រូវបានប្រភពខាងលើបញ្ជាក់ថា មានវ័យប្រហែលជាង ២០ឆ្នាំ និងក៏ត្រូវជាកូនអ្នក មានទ្រព្យសម្បត្តិ និងមានមុខមានមាត់ ក្នុងសង្គមម្នាក់ផងដែរ។
ប្រភពបានបន្តថា ភាពស្និទ្ធស្នាលនេះ អាចនិយាយបានថា ពូកគេកំពុងតែបង្កាត់ ភ្លើងស្នេហ៍គ្មានផ្សែង ដោយពុំមានអ្នកណាម្នាក់ ចាប់អារម្មណ៍ពីរឿងនេះឡើយ។
ផល្លីកា បានហក់ចូលក្នុងផលិតកម្ម Big Man តាមរយៈការធ្វើតេស្តសំឡេង ហើយ រយៈកាលនៃការចូល ប្រឡូកក្នុងសិល្បៈ នាងបានថតនូវអាល់ប៊ុមបទ ចម្រៀងចេញលក់នៅ លើទីផ្សាជាច្រើនបទ ក្នុងនោះបទចម្រៀងរបស់នាង ក៏ទទួលបានការគាំទ្រ និង ចាប់អារម្មណ៍ខ្លាំងផងដែរ ពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ រហូតមកដល់បច្ចុប្បន្ន៕ via: Lookingtoday.