ក្រុមហ៊ុន Lenovo ប្រកាសចេញកុំព្យូទ័របន្ទះស្ដើង IdeaTab A1000 & A3000 តម្លៃ $189 & $229
ដោយសារតែកុំព្យូទ័របន្ទះស្ដើងកំពុងតែទទួលបានការពេញនិយមច្រើន
ពីសំណាក់អ្នកប្រើប្រាស់គេសង្កេតឃើញថាមានក្រុមហ៊ុនអេឡិចត្រូវនិក
ជាច្រើននាំគ្នាផលិតឧបករណ៍ចល័តមួយប្រភេទនេះ ។
សម្រាប់ពេលបច្ចុប្បន្ននេះវិញកុំព្យូទ័របន្ទះស្ដើងដែលកំពុងតែមាន
សន្ទុះរីកច្រើនខ្លាំងជាងគេនោះគឺប្រភេទកុំព្យទ័របន្ទះស្ដើងដែលមាន
អេក្រង់ទំហំ 7-inch
ហើយដើម្បីចូលខ្លួនដណ្ដើមយកចំណែកទីផ្សារកុំព្យូទ័របន្ទះស្ដើងនោះ
ពេលនេះក្រុមហ៊ុន Lenovo
បានប្រកាសចេញលក់កុំព្យូទ័របន្ទះស្ដើងរបស់ខ្លួនដែលមានអេក្រង់ទំហំ
7-inch ចំនួនពីរម៉ូដែលយ៉ាងថ្មីសន្លាងគឺ Lenovo IdeaTab A1000 និង
IdeaTab A3000 ។
សូមរំលឹកផងដែរថាកាលពីចុងខែមីនាកន្លងទៅក៏ធ្លាប់មានការលេចមុខកុំព្យូទ័របន្ទះស្ដើង Lenovo IdeaTab A1000 នៅឯ FCC រួចមកហើយ ។
លក្ខណសម្បត្តិបច្ចេកទេសរបស់កុំព្យូទ័រទាំងពីរម៉ូដែលមានដូចខាងក្រោម៖
- Lenovo IdeaTab A1000
- អេក្រង់ទំហំ 7-inch
- កម្រិតភាពច្បាស់ 1,024 x 600 pixels
- CPU Dual-core 1.2GHz (MediaTek 8317 Cortex-A9)
- RAM 1 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 16 GB (អាចបន្ថែម microSD card 32 GB)
- មានបំពាក់ដោយ Wi-Fi, Bluetooth,.
- កាមេរ៉ាខាងមុខទំហំ 0.3 MP (សម្រាប់វីឌីអូឆាត)
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
- ថាមពលថ្ម 3,500mAh (អាចលេចអ៊ីនធឺណិតបានចំនួន ៨ ម៉ោង)
- Lenovo IdeaTab A3000
- អេក្រង់ទំហំ 7-inch
- កម្រិតភាពច្បាស់ 1,024 x 600 pixels
- CPU Single-core 1.2GHz (MediaTek 6575 Cortex-A9)
- RAM 1 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 16 GB (អាចបន្ថែម microSD card 64 GB)
- មានបំពាក់ដោយ Wi-Fi, Bluetooth,.
- កាមេរ៉ាខាងមុខទំហំ 0.3 MP (សម្រាប់វីឌីអូឆាត) និងកាមេរ៉ាក្រោយទំហំ 5 MP
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean
- ថាមពលថ្ម 3,500mAh (អាចលេចអ៊ីនធឺណិតបានចំនួន ៨ ម៉ោង)

បញ្ជាក់៖ បច្ចុប្បន្នកុំព្យូទ័របន្ទះស្ដើងទាំងពីរម៉ូដែលនេះមានលក់នៅលើ
គេហទំព័រផ្ទាល់របស់ Lenovo (shop.lenovo.com) ក្នុង
តម្លៃ $149 បញ្ចុះតម្លៃពិសេសសម្រាប់ Lenovo IdeaTab A1000
រហូតដល់ថ្ងៃទី១២ ខែមិថុនានេះ រីឯ Lenovo IdeaTab A3000 លក់ក្នុងតម្លៃ
$229 ។
សម្រាប់ទីផ្សារកម្ពុជាសូមប្រិយមិត្តរង់ចាំសាកសួរតាមហាង
លក់កុំព្យូទ័រ ឬ ទូរស័ព្ទនានាក្នុងរាជធានីភ្នំពេញ ៕
