សប្ដាហ៍​នេះ Microsoft Surface Pro ចូល​ដល់​ទីផ្សារ​តំបន់​អាស៊ី​អាគ្នេយ៍​

6/07/2013 0 Comments A+ a-

Microsoft Surface Pro គឺ​ជា​កុំព្យូទ័រ​បន្ទះ​ស្ដើង​របស់​ក្រុមហ៊ុន​ Microsoft ធ្វើ​​ការ​រចនា​​ផលិត​ឡើង​ដោយ​ផ្ទាល់​ជា​មួយ​នឹង​សមត្ថភាព​ខ្ពស់​​ប្រហាក់​ ប្រហែល​គ្នា​ទៅ​នឹង​កុំព្យូទ័រ​យួរ​ដៃ​ធម្មតា ។ បើ​យោង​ទៅ​តាម​ប្រភព​ព័ត៌មាន TECH IN ASIA បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សប្ដាហ៍​នេះ​​ កុំព្យូទ័រ​បន្ទះ​ស្ដើង​ Surface Pro ​ត្រូវ​បាន​នាំ​ចូល​មក​ដល់​ទីផ្សារ​តំបន់​អាស៊ី​អាគ្នេយ៍​យើង​ហើយ ។

​ទីផ្សារ​ដំបូង​​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​ដែល​​ទទួល​បាន​នូវ​ កុំព្យូទ័រ​បន្ទះ​ស្ដើង Surface Pro មុន​គេ​នោះ​គឺ ប្រទេស​សិង្ហបុរី​ (ថ្ងៃ​ទី ៣​មិថុនា​) ​បន្ទាប់​មក​គឺ​​ប្រទេស​ថៃ​ (​ថ្ងៃ​ទី ​៥ មិថុនា​ ម្សិល​មិញ​) និង​​នៅ​ក្នុង​ថ្ងៃ​ស្អែក​(ទី៧ មិថុនា​) នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​នឹង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង នា​ថ្ងៃ​​ទី ១១ មិថុនា ។
​ជា​មួយ​នឹង​​ទម្ងន់​ប្រហែល 1kg  កុំព្យូទ័រ​បន្ទះ​ស្ដើង​ Surface Pro ​ត្រូវ​បាន​ប្រកាស​ចេញ​លក់​នៅ​ក្នុង​ទឹក​ដី​ប្រទេស​សិង្ហបុរី​ក្នុង​តម្លៃ​ រហូត​ដល់​ទៅ $950 ឯណោះ ។ ដោយ​​ឡែក​បន្ទាប់​ពី​ ​Surface Pro (128 GB) អស់​ពី​ស្ដុក​បន្ទាប់​ពី​ចេញ​លក់​បាន​​ពីរ​បី​ម៉ោង​ ​កុំព្យូទ័រ​បន្ទះ​ស្ដើង​នេះ​ក៏​ត្រូវ​បាន​គេ​​​រាយ​​ការណ៍​ថា ​ក្រុមហ៊ុន​​ Microsoft បាន​លក់​​អស់​ចំនួន ៤០ ម៉ឺន​ គ្រឿង (កាល​ពី​​ពាក់​កណ្ដាល​ខែ​​មិនា) ។ ដូច្នេះ​ Surface Pro គឺ​ជា​កុំព្យូទ័រ​បន្ទះ​ស្ដើង​ដែល​​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​បំផុត​ក្នុង ​ចំណោម​កុំព្យូទ័រ​បន្ទះ​ស្ដើង​ផ្សេងៗ​ទៀត​ដែល​​ដំណើរការ​ដោយ Windows 8 ។

សូម​បញ្ជាក់​ថា តាម​រយៈ​​ព័ត៌មាន​នេះ​យើង​ជឿ​ថា ពេល​នេះ​ប្រហែល​ជា​មាន​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ធ្វើ​ការ​នាំ​ចូល​​នូវ​ កុំព្យូទ័រ​បន្ទះស្ដើង Surface Pro មក​កាន់​ទីផ្សារ​កម្ពុជា​យើង​ហើយ ប៉ុន្តែ​ចំពោះ​តម្លៃ​ប៉ុន្មាន​នោះ​គឺ​អាស្រ័យ​លើ​ការ​លក់​បន្ត​របស់​ ក្រុមហ៊ុន​នីមួយៗ ៕