Jackie Chan បកស្រាយ ពាក្យចចាមអារ៉ាមថាស្លាប់ ដោយសារធ្លាក់ពីលើអគារ ១២ ជាន់
ចិន៖ ថ្មីៗនេះព័ត៌មានបាន លេចឮថា តារាសម្តែងដ៏ល្បី លោក Jackie Chan (ឈិន ឡុង) ស្លាប់ដោយសារតែ ធ្លាក់ពីលើអគារ ១២ ជាន់ ប៉ុន្តែពេលនេះលោក បានចេញមុខបកស្រាយ ព័ត៌មានទាំងនោះថា វាមិនមែន ជារឿងពិតនោះទេ។
Jackie Chan បាននិយាយថា “គ្រួសារ និងមិត្តភក្តិជាច្រើន បានតេទូរស័ព្ទ មកខ្ញុំ នៅពេលដែលពួកគេ បានឃើញព័ត៌មាន ទាំងនោះក្នុងបណ្តាញសង្គមល្បីៗ”។
Jackie Chan បានបង្ហោះ ក្នុងគេហទំព័រ Facebook របស់លោកថា “ប៉ុន្មានឆ្នាំនេះ មានព័ត៌មានមិន ពិតជាច្រើន បានចុះផ្សាយពីរឿង របស់ខ្ញុំ ជាពិសេសព័ត៌មាន ដែលថាខ្ញុំស្លាប់។ រឿងនេះបានធ្វើ ឲ្យគ្រួសារ មិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រ របស់ខ្ញុំ មានការព្រួយបារម្ភ យ៉ាងខ្លាំង”។ លោកបានបន្តថា “ ប្រសិនជាខ្ញុំស្លាប់មែន ខ្ញុំប្រាកដជាប្រកាសឲ្យ អ្នកគ្រប់គ្នាដឹងមិនខាន” ។
លោក Jackie Chan បានបង្ហោះរូបថត របស់លោក ដែលកំពុងឈរកាន់កាសែត ដើម្បីបង្ហាញប្រាប់គ្រប់គ្នា ឲ្យបានដឹងថា លោកពិតជាមិនបានស្លាប់ ដូចព័ត៌មានដែលបាន ចុះផ្សាយនោះទេ៕