អផ្សុក​ពេក​មកពី​ខេត្ត​កណ្តាល​ចូល​ទិញ​ថ្នាំញៀន​នៅ​ម្តុំ​ពេទ្យ​លោកសង្ឃ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បាន​៣ នាក់​

6/26/2013 0 Comments A+ a-

ភ្នំពេញ​ ៖ ​មហាជន​នាំគ្នា​ឆ្ងល់​រឿង​ទីផ្សារ​លក់​គ្រឿងញៀន​លួច​លាក់​នៅមុខ​ពេទ្យ​លោកសង្ឃ​ចាប់ បាន​តែ​អ្នក​ទិញ ​ប៉ុន្តែ​រក​អ្នកលក់​ និង ​ផលិត​មិនឃើញ​។​ ​ ​បុរស​៣​នាក់​ត្រូវ​បាន​កំលាំង​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​សែន​សុខ​ចាប់ខ្លួន​ខណៈ​ពេល​ពួកគេ​បានទិញ​ថ្នាំញៀន​១​កញ្ចប់​នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន សុខ កាលពី​វេលា​ម៉ោង​២ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃទី​២៦​ ខែមិថុនា ​ឆ្នាំ​២០១៣ ​ដែល​ប៉ូលិស​បាន ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ដែល​ជា​ញឹកញយ​ចាប់បាន​អ្នកទិញ​៤​ទៅ​៥​ដង ក្នុង​១​ខែ​ដែល​ប៉ូលិស​ខណ្ឌ​សែន​សុខ​តែងតែ​ចាប់ខ្លួន​នៅ​ទីនោះ​តែ​កំរ​ចាប់​អ្នកលក់​ និង​ អ្នក​ផលិតបាន​ណាស់​។​
​ ​ក្រុម​មនុស្ស​ចំនួន​៣​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ​ទី​១​ឈ្មោះ ​វង ​វ៉ាន់ ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ កម្មករ​សំណង់ ​មាន​ទីលំនៅ​ក្នុង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​ ទី​២. ចិន​ ងួន ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ ​កម្មករ​សំណង់ ​រស់នៅ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ​និង ​ទី​៣. ​ញឹម សៅ​ម៉េ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ ជា​អ្នក​ចំរៀង ​ស្នាក់​នៅក្នុង​សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​។​
​ ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចាប់​ខ្លួន​ក្រុម​ជនជាប់ចោទ​ទាំង​៣​នាក់​នោះ​ មន្ត្រី​ប៉ូលិស​មូលដ្ឋាន​និយាយ ថា ​ជា​រៀងរាល់​យប់​លោក​អធិការ​តែងតែ​បញ្ជូន​កំលាំង​ប៉ូលិស​ជាច្រើន​នាក់​អោយ​ចាត់ចែង​យាម​គ្រប់​ច្រក​ផ្លូវ​ចេញ ​ចូល​ ក្នុង​ម្តុំ​ភូមិ​ត្រពាំង​ឈូក ​មុខ​ពេទ្យ​លោកសង្ឃ ​ដើម្បី​រង់ចាំ​ចាប់ខ្លួន​អ្នក​មក​ទិញ​ថ្នាំ ញៀន​នៅ​ទៅ​នោះ​ពោល​គឺ ​បើ​មាន​អ្នក​ជិះ​ម៉ូតូ​ ឬ ​ដើរចូល​មិន​ឃាត់​ឆែក​ទេ ​តែ​បើ​មាន​អ្នក​ដើរចេញ មកពី​ទៅ​នោះ​គឺ​ត្រូវ​ឃាត់ ខ្លួន​ឆែកឆេរ​តែម្តង ​ជាពិសេស​ចាប់ពី​ម៉ោង​១០​យប់​ឡើង​ទៅ ​ជាក់ស្តែង​ដូច ជា​បុរស​ទាំង​៣​នាក់​ខាង​លើ​នេះ​ជាដើម ពេល​កាត់​ចូល​ទៅ​ប៉ូលិស​មិន​ឆែក​នោះ​ទេ តែ​ពេល​ចេញ​មកវិញ​គឺ​ឃាត់ខ្លួន​ឆេ​ក​ឆេរ​តែម្តង ហើយ​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​នៅក្នុង​ហោប៉ៅ ជនជាប់ចោទ​ឈ្មោះ វង វ៉ាន់​។​
​ ​នៅក្នុង​ការ​ឃាត់​ខ្លួន​ពួកគេ​នោះ​ប៉ូលិស​ក៏បាន​ដកហូត​ម៉ូតូ​១​គ្រឿង ម៉ាក​សេ​១២៥ ​សេរី​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ​1Y 1920 រួម​ទាំង​សម្ភារៈ​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ ហើយ​បាន​ឃុំខ្លួនបណ្តោះ​អាសន្ន​នៅក្នុង​អធិការដ្ឋាន​។
​ ​ប្រជាពលរដ្ឋ​នៅ​តំបន់​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ​និយាយ​រិះគន់​ថា ​ហេតុអ្វី​បានជា​ប៉ូលិស​ចាប់ បានតែ​អ្នកទិញ​គ្រឿងញៀន មិន​ព្រម​ចាប់ខ្លួន​អ្នកលក់ និង អ្នក​ផលិត​សោះ​អញ្ចឹង ហើយ​បញ្ហា​នេះខាង​ប៉ូលិស​ក្រុង និង ក្រសួង​គួរ​តែ​មាន​វិធានការណ៍​ចំពោះ​រឿង​នេះ​ផង​៕

ប្រភព : ​កម្ពុជាថ្មី