លេច​ចេញ​ចំហៀង​ខាង​មុខ​របស់ Galaxy Note III

6/21/2013 0 Comments A+ a-

Galaxy Note III ​គឺ​ជា​​ទូរស័ព្ទ​ទំនើប​ប្រភេទ phablet​ ​ដែល​ត្រូវ​​ស្នង​ដំណែង​​ឲ្យ​ទូរស័ព្ទ​ Galaxy Note II ក្នុង​ពេល​បច្ចុប្បន្ន ។ យ៉ាង​ណា​មិញ​​បន្ទាប់​ពី​ការ​លេច​ចេញ​នូវ​​រូប​រាង​​និង​លក្ខណសម្បត្តិ​ផ្សេងៗ​របស់​ទូរស័ព្ទ Galaxy Note III ជា​បន្ត​បន្ទាប់ ជា​ពិសេស​​​កាល​ពី​សប្ដាហ៍​មុន​ដែល​ជា​ការ​បង្ហាញ​ពី​គំរូ​ដំបូង​របស់​ទូរស័ព្ទ​នេះ ពេល​នេះ​​យើង​ទើប​តែ​ទទួល​បាន​នូវ​រូប​ភាព​ថ្មី​មួយ​ផ្សេង​ទៀត​ដែល​ជា​ចំហៀង​ខាង​មុខ​របស់​ទូរស័ព្ទ Galaxy Note III ។
ការ​លេច​ចេញ​ដំបូង​​​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ទំហំ​អេក្រង់ 5.9-inch របស់​ទូរស័ព្ទ Galaxy Not III ​បន្ទាប់​មក​គឺ​ជា​គំរូ​របស់​ទូរស័ព្ទ រី​ឯ​ពេល​នេះ​គឺ​គ្រាន់​តែ​ជា​​ចំហៀង​ម្ខាង​របស់​ទូរស័ព្ទ​នេះ​ប៉ុណ្ណោះ ហើយ​ក៏​មិន​មាន​​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លក្ខណសម្បត្តិ​ផ្សេងៗ​របស់​ទូរស័ព្ទ​ Galaxy Note III ផង​ដែរ ។
គំរូ Galaxy Note III :
ថ្វី​​​បើ​មិន​មាន​ព័ត៌មាន​​លំអិត​ដែល​បញ្ជាក់​ពី​លក្ខណសម្បត្តិ​​របស់​​ទូរស័ព្ទ Galaxy Note III ប៉ុន្តែ​បើ​យោង​ទៅ​តាម​​ពាក្យ​ចចាមអារ៉ាម​កាល​ពី​ពេល​មុន​បាន​ឲ្យ​ដឹង​ថា ​​នៅ​ក្នុង​ការ​​សាកល្បង​​មួយ​ចំពោះ​​ល្បឿន​របស់​ទូរស័ព្ទ Galaxy Note III តាម​រយៈ AnTuTu ​​ក៏​បាន​បញ្ជាក់​​ថា ទូរស័ព្ទ​នេះ​មាន​បំពាក់​ដោយ CPU 1.6GHz គឺ​ដូច​គ្នា​ទៅ​នឹង​ទំហំ CPU របស់​ Samsung Galaxy S4 ដែល​ជា​ទូរស័ព្ទ​ឆ្នើម​របស់​ក្រុមហ៊ុន​ ។ ក្រៅ​ពី​នេះ​​​​គេ​រំពឹង​​ថា​ អេក្រង់​ទំហំ 5.9-inch ​របស់​ទូរស័ព្ទ Note III នឹង​មាន​​កម្រិត​ភាព​ច្បាស់ full HD ​ហើយ​ទូរស័ព្ទ​​នេះ​​នឹង​ត្រូវ​បំពាក់​​បន្ថែម​ដោយ កាមេរ៉ា 13MP មាន​បញ្ចូល​បច្ចេកវិទ្យា​កាមេរ៉ា OIS ផង​ដែរ ៕