LG បញ្ជាក់ថា​នឹង​បំពាក់ CPU Snapdragon 800 លើ​ Optimus G2

6/21/2013 0 Comments A+ a-

ប្រភព​ពី​គេហទំព័រ UnwiredView បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ LG បាន​បញ្ជាក់យ៉ាង​ច្បាស់​ហើយ​​ថា​នឹង​បំពាក់ CPU Snapdragon 800 ដែល​ជា​បច្ចេកវិទ្យា​ CPU ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ Qualcomm ទៅ​លើ​​ទូរស័ព្ទទំនើប​​ Optimus G2 ដែល​កំពុង​តែ​ត្រៀម​នឹង​ចេញ​​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ។
កាល​ពី​មុន​ធ្លាប់​មាន​ប្រភព​ចចាមអារ៉ាម​ថា​ក្រុមហ៊ុន​ LG នឹង​ប្រកាស​ចេញ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទទំនើប​ Optimus G2 នា​ដើម​ខែកក្កដា ហើយ​​អាច​នឹង​ចេញ​លក់នៅ​ក្នុង​ចុង​ខែសីហា ឬដើម​ខែកញ្ញា ។ បើយោង​តាម​ប្រភព​ចចាមអារ៉ាម​ទាំង​នោះ​​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​លក្ខណសម្បត្តិបច្ចេកទេស​ខ្លះៗ​របស់ Optimus G2 ដែល​មានដូច​ជា៖ អេក្រង់ទំហំ 5-inch កម្រិតភាព​ច្បាស់ 1,080p Full HD កាមេរ៉ា​ទំហំ 13 MP, RAM 2GB និង CPU Snapdragon 800 (បញ្ជាក់ដោយ​ក្រុមហ៊ុន​) ។
សូម​បញ្ជាក់​ថា​គ្មាន​ប្រភព​ណា​អាច​បង្ហាញ​ពី​រូបរាង​និង​លក្ខណសម្បត្តិបច្ចេកទេស​របស់​ Optimus G2 ឲ្យ​ច្រើន​ជាង​នេះនោះ​ទេ ប៉ុន្តែ​គេ​ជឿ​ថា​វា​នឹង​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាងម៉ូដែល​មុនៗ​ទៀត​ ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕
រូបភាព​ Optimus G Pro