ជំនន់​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​​ ៥​ពាន់​នាក់​ហើយ

6/24/2013 0 Comments A+ a-



ទឹកជំនន់​​​ដែល​វាយ​ប្រហារ​ក្នុង​រដ្ឋ​ Uttarakhand ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​​មួយ​រយៈចុងក្រោយ​នេះ ​​បាន​បណ្ដាល​ឲ្យ​ចំនួន​អ្នក​ស្លាប់​​​កើន​​​ឡើង​យ៉ាង​ខ្លាំង​ពី ៦០០ ​នាក់​កាល​ពី​សៅ​រ៍​កន្លង​ទៅ​​មក​ដល់​ ៥ ​ពាន់​​គិត​ត្រឹម​ល្ងាច​ម្សិលមិញ។
“យ៉ាង​ហោច​ណាស់​មនុស្ស​ ៥ ពាន់​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​ដ៏​​ធ្ងន់ធ្ងរ​ដែល​បាន​ធ្វើ​ឲ្យ​បាក់​ដី​យ៉ាង​ធំធេង​ពិសេស​នៅ​តំបន់​ជ្រលង Kedarnath”។ ​នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​ Yashpal Arya ​រដ្ឋមន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ប្រាប់​អ្នក​សារព័ត៌មាន។

​​​ក្រុម​ជួយ​សង្គ្រោះ ​និង​យោធា​បាន​ជួយ​សង្គ្រោះ​បព្វជិត​ទាំង​អស់​ដែល​នៅ​ជាប់​នៅ​ក្នុង​ជ្រលង​ Kedarnath ​និង​ប្រាសាទ​ហិណ្ឌូ​ដែល​ជា​កន្លែង​ទឹកជំនន់​វាយប្រហារ​ខ្លាំង​​បំផុត។
មន្ទីរ​ក្រុមឧត្តុនិយម​បាន​​ព្រមាន​​ថា ​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែម​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ​ក្នុង​តំបន់​ខាង​លើ។​ ពេល​នេះ ​នៅ​មាន​​មនុស្ស​ ១៩ ០០០ ​នាក់​ ​កំពុង​ជាប់​នៅ​ក្នុង​តំបន់​បី​នៃ​រដ្ឋ​ Uttarakhand ​នៅ​ឡើយ៕

Resouce by : news.sabay.com.kh