វិធីសាស្ត្រ៧យ៉ាងក្នុងការប្រើប្រាស់ Tools របស់ Windows Explorer នៅក្នុង Windows 8

ជាទូទៅការប្រើប្រាស់ Windows Operating System តែងតែធ្វើការជាមួយនឹង Windows Explorer ដែលជា System មួយអាចឲ្យអ្នកប្រើប្រាស់ ធ្វើការជាមួយ File និង Folder ដែលត្រូវបានផ្ទុកនៅទីតាំងផ្សេងៗគ្នាបានយ៉ាងងាយស្រួល ។ Windows តែងតែត្រូវបានផ្លាស់ប្តូរ ដើម្បីឲ្យការប្រើប្រាស់មានភាពងាយស្រួល និងប្រសើរជាងមុន ហើយ Windows Explorer ក៏ត្រូវបាន Update ទៅតាម Version នីមួយៗរបស់ Windows ដែរ ។ ប្រសិនបើយើងបានប្រើប្រាស់ Windows Explorer នៅក្នុង Windows 8 រួចហើយនោះ យើងនឹងអាចដឹងពីភាពខុសគ្នា ពីការប្រើប្រាស់ Windows Explorer នៅក្នុង Windows 7 ។ Windows Explorer នៅក្នុង Windows 8 ត្រូវបានបន្ថែម ក៏ដូចជាបានកែសម្រួល នូវ Features និង Tools ប្រើប្រាស់មួយចំនួនដែលជំនួយដល់ការងារផ្សេងៗនៅក្នុង Explorer ។
នៅពេលនេះ ទស្សនាវដ្ដីអាន “ANT” សូមធ្វើការបង្ហាញនូវវិធីសាស្ត្រ៧យ៉ាងក្នុងការប្រើប្រាស់ Tools និង Features សំខាន់ៗមួយចំនួនដែលតែងតែត្រូវបានប្រើប្រាស់ នៅក្នុង Explorer របស់ Windows 8 ។
១. មុខងារដែលអាចឲ្យយើងធ្វើការជាមួយនឹង Easy Access
ជាមួយនឹង Easy Access យើងអាចធ្វើការបានដូចជា៖
· Pin to Start (ដាក់ File ឬក៏ Folder ណាមួយពី Explorer ទៅកាន់ Start Menu)
· ដាក់បញ្ចូល File ឬក៏ Folder ផ្សេងៗទៅកាន់ Library ឬក៏ Favorites
· Map a Network Drive (Share drive នៅលើ Network)
· Make File/Folder Offline, Sync (ធ្វើឲ្យ File ឬក៏ Folder ឲ្យទៅជាលក្ខណៈ Offline, Sync)
២. Invert Selection
តើអ្នកស្គាល់ទេ ថាអ្វីទៅជា Invert Selection ? ជាទូទៅ នៅពេលដែលយើងចង់ Select រាល់ Items ដែលមាននៅក្នុង Explorer ឲ្យបានច្រើនដោយការប្រើប្រាស់ Shift Key + Click ឬក៏ Ctrl Key + Click ក៏ ប៉ុន្តែអ្នកអាចនឹង Select លើ Items ណាដែលយើងមិនចង់បាន ។ Invert Selectionនឹងធ្វើការដោះស្រាយសម្រាប់បញ្ហាខាងលើនេះ ដោយវានឹងទៅ Select រាល់ Items ដែលយើងមិនធ្លាប់បាន Select ពីមុន ដោយមិនចាំបាច់ទៅSelect ម្តងទៀតឡើយ ។
៣ ទម្លាក់ File រឺក៏ Folder ទៅកាន់ Address Bar ដើម្បី Copy រឺក៏ Move
Address Bar ដែលមាននៅក្នុង Windows Explorer បានបង្ហាញយ៉ាងលម្អិតនូវទីតាំងដែលយើងកំពុងស្ថិតនៅក្នុង Explorer ។ តើអ្នកដឹងទេថាWindows 8 អាចឲ្យអ្នកទាញយក File ឬក៏ Folder ណាមួយមកដាក់ក្នុង Folder ដែលកំពុងបង្ហាញនៅលើ Address Bar ដើម្បីធ្វើការ Copy ឬក៏ Move files ។ ឧទាហរណ៍ នៅក្នុង Screenshot ខាងលើ យើងអាច Copy file មួយដែលមានឈ្មោះថា Blank.exe ទៅកាន់ Folder ផ្សេងទៀតដោយគ្រាន់តែ ធ្វើការទាញយកវាទៅកាន់ Folder នោះដែលបានបង្ហាញនៅលើ Address Bar ។
៤. ការបង្ហាញ និងការលាក់ Items ផ្សេងៗមានភាពងាយស្រួលជាងមុន
ការលាក់ File មានភាពងាយស្រួលជាងមុន ដោយយើងអាចរកឃើញនូវ Tools ទាំងអស់នេះនៅក្នុង View Tab ដែលរួមបញ្ចូលមានដូចជា Hide Button, Show/Hide hidden items, Show/Hide extension names, និង បង្ហាញនូវ Item Check Boxes ផងដែរ ។ លើសពីនេះយើងអាចចូលទៅកាន់ Folder Option បានយ៉ាងងាយស្រួលតាមរយៈ Option ដែលស្ថិតនៅផ្នែកខាងស្ដាំ ក្នុង View Tab ។
៥. Quick Access Bar
ជាមួយនឹងការប្រើប្រាស់ Quick Access Bar នៅក្នុង Windows Explorer យើងនឹងមិនមានបញ្ហាចោទអ្វីទៀតឡើយ ដោយយើងអាចស្វែងរក ឬក៏ការប្រើប្រាស់ Tools អ្វីមួយនៅក្នុង Explorer បានយ៉ាងងាយស្រួល និងឆាប់រហ័សបំផុត ។ យើងអាចទាញយកនូវ items ណាដែលយើងតែងតែប្រើជាញឹកញាប់ ទៅដាក់នៅ Quick Access Bar ដែលមានទីតាំងនៅផ្នែកខាងលើគេខាងឆ្វេងនៃ Windows Explorer ឬក៏ Ribbon ខាងក្រោម ដោយគ្រាន់តែ ធ្វើការ Right Click ទៅលើ Tools ឬក៏ Features ណាមួយ ហើយចុចយក Add to Quick Access Toolbar ជាការស្រេច ។
៦. Support ក្នុងការប្រើប្រាស់ និងធ្វើការជាមួយ ISO image file
ជាមួយនឹង Disc Image Tools យើងមិនចាំបាច់ប្រើប្រាស់ Virtual Drive ដើម្បីបើកមើលនូវ ISO file ទៀតនោះទេ ដោយគ្រាន់តែចុចលើ File ISOនោះវានឹងបង្ហាញ Manage Tab ដើម្បីឲ្យយើងធ្វើការជាមួយនឹងវាបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ដំឡើង PowerISO, UltraISO ឬក៏Software ផ្សេងៗទៀត ដើម្បីធ្វើការបើករាល់ File ISO ទាំងនោះឡើយ ។
៧. លុប File ដោយគ្មានការបង្ហាញនូវ Confirmation Box
ពេលខ្លះលោកអ្នកប្រហែលជាមានភាពធុញទ្រាន់ ព្រោះរាល់ពេលដែលលោកអ្នកធ្វើការលុប File ឬក៏ Folder ផ្សេងៗទៅកាន់ Recycle Binនោះ គឺវាតែងតែបង្ហាញនូវផ្ទាំង Confirmation Box ដើម្បីឲ្យយើងប្រាកដថា តើយើងចង់លុបវា ឬក៏អត់ ។ ជាក់ស្តែងការលុប File ឬក៏ Folder ទៅកាន់ Recycle Bin គឺអាចទាញយក File ឬ Folder ទាំងនោះយកមកវិញ ពេលណាក៏បាន ដូចនេះទើបយើងស្ទើរតែពុំចាំបាច់ ត្រូវការមើលConfirmation Box នៅពេលដែលយើងលុប File និង Folderទាំងនោះឡើយ ។
ដើម្បី Disable Confirmation Box គ្រាន់តែ Right Click ទៅលើ Recycle Bin ហើយចូលទៅកាន់ Properties រួចហើយ uncheck នូវ Option “Display delete confirmation dialog“ គឺជាការស្រេច ។
ចំពោះ Tools និង Features មួយចំនួនដែលបានរៀបរាប់ខាងលើនេះ ក៏
ធ្លាប់មាន និងអាចប្រើប្រាស់បាន នៅក្នុង Windows Explorer របស់ Windows 7
ឬក៏ XP បានដែរ ក៏ ប៉ុន្តែ Tools និង Features ទាំងនោះត្រូវបានកែសម្រួល
ដើម្បីឲ្យ ការប្រើប្រាស់មានភាពងាយស្រួលជាងមុន សម្រាប់ Explorer
នៅក្នុង Windows 8 ៕
Resource by : antkh.com