ក្រសួងមហាផ្ទៃ ចាញ់បញ្ជាការដ្ឋានអង្គរក្សយ៉ាងបញ្ច្រាសស្រកី
ក្រុមបាល់ទះ ក្រសួងមហាផ្ទៃ ដែលជាឈុតត្រៀមទៅស៊ីហ្គេម២០១៣ បានជួបលទ្ធផលបញ្ច្រាសស្រកី ពោលភ្លាត់ចាញ់ក្រុមខ្លាំង បញ្ជាការដ្ឋានអង្គរក្ស ៣សិតទល់១ នាជំនួបកម្ដៅសាច់ដុំនៅ Beeline Arena កាលថ្ងៃសៅរ៍ទី២២មិថុនាសប្ដាហ៍មុននេះ ខណៈការប៉ះគ្នានៅ Leo Cup វគ្គផ្ដាច់ព្រ័ត្រឆ្នាំទៅ មហាផ្ទៃ បិទជាប់៣សិតទល់០។
ក្រសួងមហាផ្ទៃ ដែលទើបស៊ីក្រុមភ្ញៀវមកពីវៀតណាម ម៉ាសេកូហូជីមិញ ៣សិតទល់០ កាលពីជាង១០ថ្ងៃមុននោះ ត្រូវបាន ក្រុមបញ្ជាការដ្ឋានអង្គរក្ស នាំមុខ២សិតមុនដោយលទ្ធផល ២១-២៥, ១៩-២៥។ មហាផ្ទៃ បានប្រឹងប្រែងវាយបកនិងយកបាន១សិតវិញដោយលទ្ធផល ២៥-២៣ មុនពេលដែល បញ្ជាការដ្ឋានអង្គរក្ស វាយផ្ដាច់ផ្ដាច់បានសម្រេចដោយគ្រាប់
បាល់ ២៥-២០។
លោក ប៉ោ សារ៉ាក់ អនុប្រធានសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ អះអាងពីលទ្ធផលចាញ់កាលថ្ងៃសៅរ៍នេះថា មកពីកីឡាករលោកខ្វះការប្រុងប្រយ័ត្ន។ លោកអនុប្រធានពន្យល់ពីមូលហេតុទៀតថា៖ ”តាំងពីក្រោយការលេងជាមួយក្រុមវៀតណាមមក កីឡាករយើងមិនបានហ្វឹកហាត់ជុំគ្នាត្រឹមត្រូវទេ។ ការលេងនេះពួកគេមិនសូវប្រឹងប្រែងឡើយ ហើយពួកគេបានធ្វេសប្រហែស ដោយគ្រាន់តែគិតថាលេងជាលក្ខណៈកម្សាន្ត”។
បាល់ ២៥-២០។
លោក ប៉ោ សារ៉ាក់ អនុប្រធានសមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ អះអាងពីលទ្ធផលចាញ់កាលថ្ងៃសៅរ៍នេះថា មកពីកីឡាករលោកខ្វះការប្រុងប្រយ័ត្ន។ លោកអនុប្រធានពន្យល់ពីមូលហេតុទៀតថា៖ ”តាំងពីក្រោយការលេងជាមួយក្រុមវៀតណាមមក កីឡាករយើងមិនបានហ្វឹកហាត់ជុំគ្នាត្រឹមត្រូវទេ។ ការលេងនេះពួកគេមិនសូវប្រឹងប្រែងឡើយ ហើយពួកគេបានធ្វេសប្រហែស ដោយគ្រាន់តែគិតថាលេងជាលក្ខណៈកម្សាន្ត”។
ដោយឡែកពាក់ព័ន្ធនឹងការត្រៀមដៃទៅកាន់ស៊ីហ្គេមនៅ មីយ៉ាន់ម៉ា ចុងឆ្នាំនេះវិញ ប្រភពឲ្យដឹងថា ស្ថានភាពក្រុមមានភាពល្អប្រសើរជាងកាលទៅ ឥណ្ឌូណេស៊ី ២០១១។ លោកថាឆ្នាំនេះក្រុមលោកមានបទពិសោធន៍ខ្លះ មិនដូចឆ្នាំ២០១១ជាឆ្នាំដំបូងបានទៅស៊ីហ្គេម កីឡាករលេងនៅភ័យនៅឡើយ។
ម្យ៉ាងឆ្នាំនេះទៀតសោត សមាសភាពក្រុមនឹងសម្រិតសម្រាំងឲ្យមានល្បាយកីឡាករល្អៗ។ ដើម្បីឲ្យកាន់តែគួរឲ្យទុកចិត្ត លោកនឹងជ្រើសរើសកីឡាករឆ្នើមៗពីក្លិបផ្សេងៗមកចូលរួមជាមួយក្រុម ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំនេះ។ កីឡាករដែលគ្រោងនឹងនាំយកពីក្លិបដទៃមកចូលរួម រួមមានមកពីខេត្ត កំពង់ចាម ២ទៅ៣នាក់ ហើយមកពីខេត្ត បាត់ដំបង និង បញ្ជាការដ្ឋានអង្គរក្ស ២ឬ៣នាក់ ដូចគ្នា។
មុនមកចាញ់ បញ្ជាការដ្ឋានអង្គរក្ស ចុងសប្ដាហ៍មុននេះ ក្រុមក្រសួងមហាផ្ទៃ បានលត់ក្រុម ម៉ាសេកូហូជីមិញ មកពីវៀតណាមដោយលទ្ធផល៣សិតទល់០នៅស្តាតចាស់កាលថ្ងៃទី១៤មិថុនា២០១៣។ ថ្នាក់ដឹកនាំក្រុមក្រសួងមហាផ្ទៃ បង្ហើបនឹងស្វែងរកជំនួបមិត្តភាពអន្តរជាតិជាបន្តទៀត ដើម្បីពង្រឹងថ្វីដៃកីឡាករមុនពេល ស៊ីហ្គេម២០១៣ចូលមកដល់៕
Resouce By: news.sabay.com.kh
