ប្រធានគណបក្សប្រជាជនខេត្តបន្ទាយមានជ័យនិងសមាជិកអចិន្ត្រៃយ៍ចុះជួយស្រុកមង្គលបូរីនាំយកស៊ីម៉ងត៍ដែកនិងជួបជាមួយសមាជិកជាង២០០០នាក់

បន្ទាយមានជ័យ ៖ សមាជិកបក្សប្រជាជន និងប្រជាពលរដ្ឋជាង២០០០នាក់ក្នុងឃុំចំនួន៣នៃស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យត្រូវបានលោក អ៊ុង អឿន ប្រធានគណបក្សខត្ត ,លោក រ័ត្ន ស្រ៊ាង និង លោក ហេង សម្បត្តិ សមាជិកអចិន្ត្រៃយ៍ចុះជួយស្រុកមង្គលបូរី និងជាប្រធានក្រុមការងារចុះជួយឃុំស្រះរាំង ឃុំតាឡំនិងក្រុមការងារជាច្រើននាក់ទៀតបានចុះជួបសំណេះសំណាល និងនាំយកស៊ីម៉ងត៍និងដែកសម្រាប់សាងសង់សមិទ្ធិផលសម្រាប់វត្តចំនួន៣ ។ ការជួបសំណេះសំណាល និងនាំយកគ្រឿងសំណង់ទាំងអស់នេះធ្វើឡើងបន្តបន្ទាប់គ្នាពេញមួយថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣។
សមាជិកបក្សប្រជាជន និងប្រជាពលរដ្ឋខាងលើស្ថិតនៅក្នុងឃុំបន្ទាយនាង ឃុំស្រះរាំង ឃុំតាឡំ និងវត្តស្រះរាំង វត្តបន្ទាយនាង វត្តព្រះស្រែ ដោយក្នុង១វត្តទទួលបានស៊ីម៉ងត៍១០តោនដែក១តោន ។ ជាមួយគ្នានោះនៅឃុំតាឡំក៏មានសមាជិកគណបក្សដ៏ទៃចំនួន២៣៧នាក់បានមកចូលរួមរស់ជាមួយគណបក្សប្រជាជនដើម្បីអភិវឌ្ឍប្រទេសនិងគាំទ្រសម្ដេចតេជោ សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៥ និងអាណត្តិបន្តបន្ទាប់ទៀត ។ ក្នុងពិធីនោះលោក អ៊ុង អឿន ក៏បានប្រកាសសេចក្តីសម្រេចប្រគល់ភារកិច្ចអោយលលោក រ័ត្ន ស្រ៊ាង បន្ថែមលើមុខងារជាប្រធានក្រុមការងារចុះជួយឃុំស្រះរាំងអោយជួយឃុំតាឡំមួយឃុំទៀត ។
ជួបជាមួយសមាជិកនិងប្រជាពលរដ្ឋនៃឃុំទាំងបីនៅទីតាំងខុសគ្នា លោករ័ត្ន ស្រ៊ាង និង លោកហេងសម្បត្តិ សមាជិកអចិន្ត្រៃយ៍គណបក្យប្រជាជនខេត្តបន្ទាយមានជ័យ និងជាប្រធានអនុប្រធានក្រុមការងារចុះជួយស្រុកមង្គលបូរីលើកឡើងថាសមាជិកក្រុមការងារនិងថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់តែងជួបជាមួយពលរដ្ឋតាមមូលដ្ឋាននីមួយៗដើម្បីលើកឡើងពីគោលនយោបាយរបស់បក្សក្នុងការអភិវឌ្ឍន៍សង្គមជាតិនិងតែងផ្សារភ្ជាប់ជាមួយពលរដ្ឋដោយមិនទុកអោយពលរដ្ឋជួបការលំបាកឡើយ ដូច្នេះសមាជិកគ្រប់ជាន់ថ្នាក់ត្រូវត្រួតពិនិត្យសមាជិករបស់ខ្លួនអោយមានឯកសារគ្រប់គ្រាន់ក្នុងការបោះឆ្នោតខាងមុខហើយត្រូវពន្យល់ណែនាំដល់សមាជិកខ្លួនឲ្យចេះវាយបកជាបន្ទាន់រាល់ការឃោសនាអកុសល បោកប្រាស់របស់គណបក្សផ្សេងចំពោះគណបក្សប្រជាជនកម្ពុជា។
លោកអ៊ុង អឿន ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណបក្សខេត្តបន្ទាយមានជ័យមានប្រសាសន៍ថាសមាជិកថ្នាក់ដឹកនាំគណបក្សទាំងអស់គ្នាត្រូវមានការខិតខំប្រឹងប្រែងដើម្បីបំផុសចលនាពលរដ្ឋឲ្យចូលរួមការបោះឆ្នោតនៅថ្ងៃខាងមុខ។ការត្រួតពិនិត្យបញ្ជីទិន្នន័យការបោះឆ្នោតរៀងរាល់ថ្ងៃចុះណែនាំសមាជិកបក្សឲ្យបានស្គាល់ពីកន្លែងការិយាល័យបោះឆ្នោតក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរៀបចំរួចជាស្រេចប្រាប់អ្វីជាកង្វះខាតឬតម្រូវការយកចិត្តសមាជិកចំណាកស្រុកវិលត្រលប់ចូលរួមបោះឆ្នោត។ ណែនាំការគូសសន្លឹកឆ្នោត(បានការ)ជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កានៅលេខរៀងទី៤ដើម្បីគាំទ្របេក្ខភាពសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រី្តនៅអាណត្តិទី៥ និង អាណត្តិក្រោយៗទៀត ។
លោកបានបន្តទៀតថា មានតែសម័យតេជោ សែន នេះទេដែលប្រទេសជាតិមានការរីកចំរើនបន្ទាប់ពីប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរថ្នាក់ដឹកនាំរដ្ឋាភិបាលនៅសម័យសង្គមរាស្ត្រនិយមដែលធ្វើអោយមានអសន្តិសុខនិងកើតមានសង្គ្រាមជាបន្តបន្ទាប់នាំអោយពលរដ្ឋរងទុកនិងបាត់បង់ជីវិតនិងប្រទេសដើរថយក្រោយគ្មានការរីកចំរើននិងអភិវឌ្ឍន៍តែដោយបានថ្ងៃ៧មករា១៩៧៩ទើបប្រជាពលរដ្ឋរួចផុតពីការកាប់សម្លាប់មានសេរីភាពក្រោមការដឹកនាំរបស់សម្ដេចទាំងបីជាថ្នាក់ដឹកនាំគណបក្យប្រជាជន៕
Resource by : ktp-news.com
Resource by : ktp-news.com