ទឹកជំនន់នៅឥណ្ឌាសម្លាប់មនុស្សកើនដល់១ពាន់នាក់
យ៉ាងហោចណាស់មនុស្ស៦០០រយនាក់ ត្រូវបានគេអះអាងថា បានស្លាប់បាត់បង់ជីវិតទៅហើយក្នុងគ្រោះទឹកជំនាន់ និងហេតុការណ៍បាក់ផ្ទាំងដីនៅភាគខាងជើងប្រទេសឥណ្ឌា។
យ៉ាងនេះក៏ដោយមន្ត្រីឥណ្ឌានៅតែមានមន្ទិលសង្ស័យថា អ្នកស្លាប់អាចកើនឡើងដល់ ១ពាន់នាក់ ខណៈមនុស្សប្រមាណជាង៤មឺននាក់ផ្សេងទៀតនៅតែនិយាយថា ពួកគេកំពុងស្ថិតនៅលើទីទួលមាត់ច្រាំងលើដងភ្នំនៃរដ្ឋ Uttarakhand។
ក្រុមអ្នកស្រាវជ្រាវ និងជួយសង្គ្រោះបាននឹងកំពុងបង្កើនការជួយសង្គ្រោះប្រជាជនខ្លួន និងស្វែងរកសកសពជនរងគ្រោះដែលកួចទៅតាមខ្សែទឹកខ្មួខ្មាញ់ខណៈភ្លៀងកំពុងតែបន្តធ្លាក់ឥតឈប់ឈរសោះនោះ។ អ្នកនៅមានជីវិតទាំងឡាយត្រូវបានគេជម្លៀសតាមយន្តហោះចេញពីតំបន់គ្រោះថ្នាក់នោះហើយមកកាន់ទីមានសុវត្ថិភាព។
នៅមិនទាន់ឃើញបងប្អូន ញាតិមិត្តខ្លះត្រូវជម្លៀសមកកាន់តំបន់មានសុវត្ថិភាពនៅឡើយ ក្រុមជនរងគ្រោះទឹកជំនាន់ទាំងនោះបានឈរស្រែកតវ៉ាយ៉ាងខ្លាំងនៅខាងក្រៅការិយាល័យរដ្ឋាភិបាលដោយចោទប្រកាន់ ថារដ្ឋាភិបាលមានភាពធ្វេសប្រហែល និងមិនយកចិត្តទុកដាក់ចំពោះហេតុការណ៍ដ៏អាក្រក់នោះ។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីឥណ្ឌា លោក Manmohan Singh ក៏បានចេញមុខអត្ថាធិប្បាយចំពោះស្ថានភាពទុក្ខសោកនោះផងដែរ និងបានប្រកាសផ្តល់ជំនួយប្រមាណ១០ពាន់លានរូពី ស្មើនឹង១៧០លានដុល្លាដល់ប្រជជននៃរដ្ឋUttarakhand។
ភ្លៀងខ្យល់មូសសុងក្នុងប្រទេសឥណ្ឌានាឆ្នាំនេះ ត្រូវបានគេមើលឃើញថា គឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតដែលពុំធ្លាប់មានអស់រយៈពេលជាង ៦០ឆ្នាំមកហើយ៕
Resource by : vayofm.com