កំពូលតារា ស្រីមានតម្លៃខ្លួន ថ្លៃជាងគេបំផុត នៅលើពិភពលោក

6/26/2013 0 Comments A+ a-


ចិន៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣នេះ គេហទំព័រកម្សាន្តបរទេសមួយ បានចុះផ្សាយនូវ ក្រុមតារាស្រីទូទាំងពិភពលោក ដែលមានតម្លៃខ្លួន ថ្លៃជាងគេបំផុត ដោយផ្អែកទៅលើផ្នែកនីមួយៗ នៃរាងកាយរបស់ពួកគេ មានដូចជា ភ្នែក ច្រមុះ មុខ ដើមទ្រូង គូថ ជើង និង សក់ ជាដើម ។
ដើម្បីកុំឲ្យទន្ទឹងរង់ចាំយូរ សូមទស្សនិកជនទស្សនា នូវរូបភាព និងតម្លៃខ្លួនរបស់តារាស្រី ដែលមានតម្លៃខ្លួន ថ្លៃជាងគេបំផុត នៅលើពិភពលោក ទាំងអស់គ្នាជាមួយ domneng7៖
Looking Today
១.នាង Karen Mok ជាតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង របស់ប្រទេសចិន ដោយសក់របស់នាង ត្រូវបានគេធានាក្នុងតម្លៃ ១០លានដុល្លារហុងកុង។
Looking Today
២.នាង Qin Hailu ជាតារាសម្តែងល្បីល្បាញមួយរូប របស់ប្រទេសចិន ដោយភ្នែកទាំងគូរ របស់នាង ត្រូវបានគេធានានៅក្នុងតម្លៃជាង ៤លានដុល្លារសហរដ្ឋអាមេរិក។
Looking Today
៣.នាង Elizabeth Taylor ជាតារាសម្តែងកូនកាត់ អង់គ្លេស-អាមេរិក ដោយភ្នែករបស់នាងត្រូវ បានគេធានា នៅក្នុងតម្លៃ ១លានដុល្លារសហរដ្ឋអាមេរិក។
Looking Today
៤.នាង Jennifer Lopez ជាតារាចម្រៀងដ៏ល្បីល្បាញ មួយរូប របស់សហរដ្ឋអាមេរិក ដោយផ្ទៃមុខទាំងមូល របស់នាង ត្រូវបានគេធានា ក្នុងតម្លៃ ៥០លានដុល្លារ, ដើមទ្រូងរបស់នាង ត្រូវបានគេធានា ក្នុងតម្លៃ ២០០លានដុល្លារ និងគូថរបស់នាងត្រូវបានគេធានាក្នុងតម្លៃ ៣៥០លានដុល្លារ សហរដ្ឋអាមេរិក ។
Looking Today
៥.នាង Karena Lam ជាតារាសម្តែង និងតារាចម្រៀងរបស់ ចិនហុងកុង ប៉ុន្តែស្រុកកំណើត របស់នាង នៅ ប្រទេសកាណាដា ដោយផ្ទៃមុខទាំងមូលរបស់នាង ត្រូវបានគេធានា ក្នុងតម្លៃ ១០លានដុល្លារហុងកុង។
Looking Today
៦.នាង America Ferrera ជាពិធីការិនី ទូរទស្សន៍ របស់សហរដ្ឋអាមេរិក ដោយធ្មេញរបស់នាង ត្រូវបានគេធានាក្នុងតម្លៃ ១០លានដុល្លារសហរដ្ឋអាមេរិក។
Looking Today
៧.នាង Kylie Minogue ជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាពិធីការិនី ដ៏ល្បីល្បាញបំផុត របស់ប្រទេសអូស្ត្រាលី ដោយគូថរបស់នាង ត្រូវបានគេធានា នៅក្នុងតម្លៃ ៣០ពាន់លានផោន។
Looking Today
៨.នាង Mariah Carey ជាពិធីការិនី, តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង របស់សហរដ្ឋអាមេរិក ដោយជើងរបស់នាងត្រូវបានគេធានា ក្នុងតម្លៃ ១ពាន់លានដុល្លារសហរដ្ឋអាមេរិក៕