តើទឹករំអិល ទ្វារមាស កើតចេញ ពីណា?
ទឹករំអិលទ្វារមាសស្រ្ដី ត្រូវបានផលិតចេញតាមបែបធម្មជាតិ។ កោសិកាទាំងឡាយនៅក្នុងទ្វារមាសស្រ្ដី ផលិតចេញ នូវបាក់តេរីល្អប្រសើរសម្រាប់សុខភាព ដែលមានគុណប្រយោជន៍ជួយរក្សាបរិវេណទ្វារមាស ឱ្យមានសំណើម។ កម្រិត ទឹករំអិលមួយចំនួន កើតមានជាធម្មតា សូម្បីតែមិនមានការភ្ញោចអារម្មណ៍ពីបុរស ក៏ដោយ។
ការកើនឡើងលំហូរឈាម ក្នុងអំឡុងពេលស្រើបស្រាលពេលរួមភេទ ជួយផលិតចេញនូវទឹករំអិល ដែលស្រ្ដីត្រូវការ
ចាំបាច់ដើម្បីសម្រួលដល់ការរួមភេទបានរអិលស្រួល។ ក្រពេញ Bartholin ស្ថិតនៅក្នុងបរិវេណទ្វារមាស បញ្ចេញនូវវត្ថុរាវ ដែលបង្កើននូវភាពរអិលរបស់ទ្វារមាស។ បរិមាណ និងស្ថេរភាពនៃទឹករំអិលទ្វារមាសស្រ្ដីអាចផ្លាស់ប្ដូរ ដោយ
ការប្រែប្រួលអ័កម៉ូន នៅក្នុងរាងកាយស្រ្ដី។
បញ្ហាបង្កការប៉ះពាល់ ដល់ការផលិតចេញទឹករំអិលទ្វារមាសស្រ្ដី ៖ ទឹករំអិលទ្វារមាសស្រ្ដីភាគច្រើនហូរចេញពីជម្រាប
តាមរយៈសរសៃឈាម ដែលផ្គត់ផ្គង់ជញ្ជាំងទ្វារមាស។ ទឹករំអិលសាមញ្ញមានលក្ខណៈថ្លា មិនមានក្លិន និងមិនបណ្ដាល
ឱ្យក្រហុលក្រហាយទ្វារមាស នោះទេ។ អាការៈអស់រដូវស្រ្ដី ការបំបៅដោះកូន ការព្យាបាលជំងឺមហារីក ការជក់បារី ឬ
ដំណើរច្របូកច្របល់នៃប្រព័ន្ធការពាររាងកាយ ការប្រើឱសថ និងការវះកាត់អូវែ អាចបណ្ដាលឱ្យកម្រិតអ័កម៉ូន Estro-
gen ធ្លាក់ចុះ។ ការធ្លាក់ចុះអ័កម៉ូន Estrogen បណ្ដាលឱ្យជញ្ជាំងទ្វារមាសស្ដើង និងប្រែទៅជាស្ពឹក មិនរលាស់ខ្លាំង
ដូចប្រក្រតី ជាហេតុដឹកនាំទៅរកអាការៈស្ងួតទ្វារមាស។
មូលហេតុធ្វើឱ្យទឹករំអិលទ្វារមាសស្រ្ដីមានការប្រែប្រួល ៖ គុណប្រយោជន៍ជំនួយដល់ការផលិតចេញទឹករំអិល និង
សុខភាពទ្វារមាសស្រ្ដី សម្រេចបានពីកត្ដាសរីរាង្គកាយផ្សេងៗជាច្រើន។ ជាទូទៅគុណប្រយោជន៍នោះសម្រេចបាន
ដោយសារ សារធាតុ lactobacilli ជាសារធាតុម្យ៉ាង រកឃើញនៅក្នុងបាក់តេរីប្រូបាយ អូទិក(Probiotic) ។ ជា
ធម្មតាកម្រិត PH នៃទ្វារមាសស្រ្ដី មានលក្ខណៈជាអាស៊ីដ ដោយសារបាក់តេរី ប្រកបដោយគុណប្រយោជន៍របស់វា។
ទ្វារមាស និងកស្បូនស្រ្ដី ជារន្ធឆ្ពោះទៅកាន់ស្បូន និងស្ថិតនៅផ្នែកខាងក្រោមនៃស្បូន ផលិតចេញនូវភ្នាសទឹករំអិល។
ស្ថេរភាព និងបរិមាណនៃទឹករំអិលប្រែប្រួល តាមរយៈវដ្ដនៃការមករដូវរបស់ស្រ្ដី និងក្រោយពេលអស់រដូវ។ ការធ្លាក់
ចុះកម្រិត អ័កម៉ូន Estrogen អាចបណ្ដាលឱ្យការផលិតចេញទឹករំអិលទ្វារមាស មានការថយចុះ៕