ប្រទះ​ឃើញ​ សព​បុរស​ ម្នាក់​ត្រូវ​បាន​ គេ​ប្លុង​ចោល​ សង្ស័យ​អំពើ​ឃាតកម្ម​

6/26/2013 0 Comments A+ a-

កណ្ដាល ៖ បុរស​ម្នាក់ ពាក់អាវ​ពណ៌​ខ្មៅ​ខោជើងវែង ​ខោវ​ប៊​យ ត្រូវ​បាន​គេ​ប្លុង​ចោល​នៅ​ភូមិ​បត់​តាជី សង្កាត់​តា​ក្ដុល ក្រុង​តាខ្មៅ កាលពី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៣។
ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា បុរស​រូប​នោះ​សង្ស័យ​ត្រូវ​ឃាតក​សម្លាប់ ​ហើយ​ញាត់​ក្នុង​គូថ​រថយន្ត ដឹក​យក​មក​ប្លុង​ចោល​នៅ​ទីតាំង​ខាងលើ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​តំបន់​នោះ។
ប្រភព​ព័ត៌មាន​ដាច់ដោយឡែក​មួយទៀត​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ មាន​ករណី​ផ្ទុះអាវុធ​មួយ​នៅក្នុង​ភូមិគ្រឹះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​មួយរូប នៅ​ក្រសួងមហាផ្ទៃ ដែល​ទីតាំង​នោះ​បាន​ជួល​ទៅ​ឲ្យ​ជន​ជាតិចិន​ស្នាក់នៅ ស្ថិត​ក្នុង​ភូមិ​ព្រែកហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ។ ប្រភព​បាន​បន្តថា ក្រោយ​ពេលឮ​សំឡេង​ផ្ទុះអាវុធ​នោះ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ក្នុងភូមិ​គ្រឹះ​កើតហេតុ ក៏បាន​ប្រទះឃើញ​ឈាម​មាន​បាតដៃ​មនុស្ស​ផង​ពាសពេញ​បន្ទប់ទទួលភ្ញៀវ និង​ជញ្ជាំង​មួយ​ចំនួនទៀត មិនតែប៉ុណ្ណោះ​ក៏មាន​ស្នាម​សក់​ជ្រុះ​នៅក្នុង​ទីតាំង​កើតហេតុ​នោះ​ទៀតផង។ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ទីតាំង​នោះ ប៉ុន្តែ​មិនឃើញ​មាន​ជនជាតិ​ចិន ស្នាក់នៅ​នោះទេ។
ករណី​ទាំង​២​នេះ​សមត្ថកិច្ច​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ថា ជន​ដែល​ត្រូវ​គេ​សម្លាប់​ញាត់​ចូលក្នុង​រថយន្ត​យក​មក​ប្លុង​ចោល​នោះ ជា​ករណី​តែមួយ​ជាមួយនឹង​ករណី​ផ្ទុះអាវុធ​នៅ​ភូមិគ្រឹះ​លោក​ឧត្តមសេនីយ៍​នោះ​យ៉ាងណា​នោះ​ទេ។ គ្រាន់តែ​ដឹង​ថា​ជនរងគ្រោះ​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន ហើយ​ជិះ​រថយន្ត​ម៉ាក​ឆ្លាម​ដើរ​ទារ​លុយ​គេ ស្រាប់តែ​មកដល់​កន្លែង​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​បាន​តាម​ប្រកៀក​ប្រកិត​រួច​បាញ់​សំដៅ​ជនរងគ្រោះ​ប្លន់​យក​លុយ​គេចខ្លួនបាត់​តែម្ដង​៕via:yolprom