ឆៃលី ដាឡែន នៅតែគ្មានសង្ឃឹងក្នុងការបង្ហាញវត្តមានតាមទូរទស្សន៍បន្ទាប់ពីធ្លាយរូបភាពបញ្ចេញដើមទ្រូងជ្រុល
រាជធានីភ្នំពេញ៖ រហូតមកទល់ពេលនេះតារាចម្រៀងយ៉េៗ និយមលេងស្ទីលចម្រៀងក្រមិចក្រមើមឆៃលី ដាឡែន ដែលបានធ្វើឱ្យគេភ្ញាក់ផ្អើលបន្ទាប់ពីធ្លាយរូបភាពបញ្ចេញដើមទ្រូងយ៉ាងខ្លាំង រហូតធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ កាលពីសម្ដែងនៅសហរដ្ឋអាមេរិកនោះ នៅមិនទាន់ឃើញចេញមុខច្រៀងតាមកញ្ចក់ទូរទស្សន៍ដដែល បើទោះបីជាតារារូបនេះបានអះអាងថាបានកែប្រែការស្លៀកពាក់បែបសុភាពវិញក្ដី។
មានការលើកឡើងថា ករណីឆៃលី ដាឡែន គេមិនខ្លាចហៅនាងមកសម្ដែងដូចមុននោះទេ តែមកពីគេខ្លាចប៉ះពាល់ប៉ុស្ដិ៍គេ ព្រោះនាងត្រូវបានគេហាមមិនឱ្យឡើងសម្ដែងបែបសាធារណៈតាមកញ្ចក់ទូរទស្សន៍ ព្រោះតែរឿងរ៉ាវដែលមានកន្លងមកពិបាកទប់ទល់ និងជួយយោគយល់ដល់នាងពេក ទើបតារារូបនេះនៅតែគ្មានសង្ឃឹមចេញមុខជាថ្មី ហើយមិនដឹងជាពេលណានោះទេ ទោះជាសាមីខ្លួននៅតែបង្ហាញចេតនាស្រលាញ់សិល្បៈយ៉ាងណាក៏ដោយ៕
ប្រភព :កោះសន្តិភាព