ចង់​ឲ្យ​សក់​វែង​ ធ្វើ​បែប​ណា?

6/28/2013 0 Comments A+ a-


សក់​ជា​ផ្នែក​មួយ​ជួយ​លើក​សម្រស់​នារី​យ៉ាង​​ខ្លាំង។ ដូច្នេះ​នារី​គ្រប់​រូប​តែង​ប្រាថ្នា​សក់​វែង ភ្លឺ​ រលោង​ មាន​ទម្ងន់​និង​មិន​បែក​ចុង។ ជាទូទៅ​ សក់​ដុះ​ជា​មធ្យម​០.៦៣សង់ទីម៉ែត្រ​ក្នុង​១ខែ។ ហើយ​សក់​ដុះ​យ៉ាង​លឿន​ចាប់​ពី​ក្មេង​វ័យ​​រហូត​ដល់​អាយុ​៣០ឆ្នាំ។ តែ​បើ​ចង់​ឲ្យ​សក់​ដុះ​កាន់​តែ​វែង​ថែម​ទៀត សូម​អនុវត្តន៍​តាមវិធីសាស្ត្រ​ដូច​ខាង​ក្រោម៖
១. លាប​ប្រេង​សក់​ ហើយ​សិត​ថ្នមៗ នឹង​ជួយ​ឲ្យ​សក់​របស់​អ្នក​ដុះ​យ៉ាង​រហ័ស។
២. ញ៉ាំ​អាហារ​ឲ្យ​មាន​តុល្យភាព​ល្អ​ ហើយ​ស្វែង​រក​អាហារ​ណា​ដែល​ពោរពេញ​ដោយ​ប្រូតេអ៊ីន។
៣. វីតាមីន​Cមាន​នៅ​ក្នុង​បន្លែ​ ផ្លែ​ឈើ ជា​សារជាតិ​ជួយ​ចិញ្ចឹម​សក់។
៤. ត្រូវ​ច្បាស់​ថា​សក់​របស់​អ្នក​ស្អាត​ជា​និច្ច។ ម្យ៉ាង​ទៀត​ កុំ​ភ្លេច​កក់​សក់​មុន​ពេល​ចូល​គេង។
៥. លាយ​ស៊ុត​១គ្រាប់​ជាមួយ​ទឹក​ដោះ​គោ​២​ស្លាប​ព្រា​បាយ។ យក​វា​មក​លាប​លើ​សក់​ ហើយ​ម៉ាស្សា ប្រហែល​៣នាទី​ទើប​កក់​សក់​ចេញ។
៦. ប្រើ​ទឹក​ដោះ​គោ​ជូរ​ម៉ាស្សា​ឲ្យសព្វ​សរសៃ​សក់​ ហើយ​ទុក​ប្រហែល​២​ម៉ោងបន្ទាប់​មក​ទើប​កក់​សក់​ចេញ​។
៧. យក​ស៊ុត​ផ្នែក​ខាង​លឿង មក​ម៉ាស្សា​លើ​សក់​សើម​ហើយ​សំអាត​ចេញ​ដោយ​ប្រើ​ទឹក​ក្ដៅ។
៨. តម្រឹម​សក់១ដង​​ក្នុង​១​ខែ។
៩. វីតាមីន​B C F ជាតិ​ស័ង្កសី​ ដែក​ ទង់ដែង​និង​ប្រូតេអ៊ីន​ មាន​ប្រយោជន៍​ជួយ​ឲ្យ​សក់​លូតលាស់។
១០. ប្រើ​ប្រេង​ដូង​ម៉ាស្សា​ឲ្យ​សព្វ​លលា​ក្បាល​ប្រហែល​ជា​២ម៉ោង​។ ធ្វើ​បែប​នេះ​នឹង​ជួយ​ឲ្យ​សក់​របស់​អ្នក​ដុះ​វែង ស្ដើង​ ទន់​និង​មាន​ពន្លឺ។
១១. លាបប្រេង​សក់​ឲ្យ​បាន​ទៀងទាត់ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​បន្លែ​បៃតង​ ព្រមទាំង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ជា​រៀង​រាល់​ថ្ងៃ។
បកប្រែៈ ផេង ស៊ីថាន