រឿង​សំខាន់​៩​យ៉ាង​ ដែល​បុរស​ប្រាថ្នា​ ចង់​បាន​ពី​ស្ត្រី

6/28/2013 0 Comments A+ a-



ស្ត្រី​មួយ​ចំនួន​​ប្រហែល​ជា​គិត​ថា ​ចិត្ត​បុរស​មិន​ពិបាក​​យល់ដូច​ជា​ខ្លួន​នោះ​ទេ ​ប៉ុន្តែ​​មាន​ពេល​ខ្លះ​​ស្ត្រី​ក៏​មិន​បាន​ដឹង​ថា ​បុរស​ត្រូវ​ការ​អ្វី​​ឱ្យ​ពិត​ប្រាកដ​នោះដែរ ​។ ​ដូច្នេះ​ទន្ទឹម​នឹង​ការ​ឱ្យ​បុរស​តម្រូវ​ចិត្ត​ខ្លួន​ឯង ​​ស្ត្រី​គួរ​តែ​ផ្តល់​ឱ្យបុរស​វិញ​នូវ​អ្វី​ដែល​ជា​ការ​ចង់​បាន​របស់គេ​ផង​ដែរ ​។ ​មាន​រឿង​៩​យ៉ាង​​ដែល​ស្ត្រី​គ្រប់រូប​មិន​ត្រូវ​មើល​រំលង​ដ្បិត​​​បុរស​​ត្រូវ​​ការ​ចាំ​បាច់​បំផុត​​សម្រាប់​​ជីវិត​​ស្នេហ៍​របស់​គេ​ ។ ស្ត្រីគួរ​តែ​ផ្តល់​​៩​​យ៉ាង​​នេះ​ឱ្យ​ដល់​បុរស​ជា​​ពិសេស​ក្នុង​ករណី​ពួក​គេ​ចង់​​​រក្សា​ចំណង​ស្នេហ៍​ឱ្យ​គង់​វង្ស និង​យូរ​អង្វែង ។
១-សិច៖ បុរស​ពិត​​បំ​ភ្លេច​សិច​មិន​បាន​​ឡើយ ​ហើយ​​​ស្ត្រី​ដែល​ជាគូ​ស្នេហ៍​ត្រូវ​តែ​ធា​នា​​ថា ខ្លួន​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ផ្តល់​បញ្ហា​នេះ​ដល់​ដៃ​គូ​ខ្លួន ។ ​ពិត​ណាស់​មាន​ចំណុច​​ច្រើន​ណាស់​ដែល​​បុរស​ត្រូវការ​ពីស្ត្រី​ ប៉ុន្តែ​បើ​គ្មា​នវត្ត​មាន​សិច​ទេ ​នោះ​ពាក្យ​ថា​ចំណង​​ស្នេហ៍​​ដ៏​ផ្អែម​ល្ហែម​​​​​​​​​​​ប្រហែល​ជា​ពុំ​មាន​ឡើយ ។ ​ស្ត្រីគួរ​ដឹង​ថា ​បុរស​​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ខ្លួន​គឺសម្រាប់​តែការ​ប្តូរ​យក​នូវ​​សេចក្តី​ស្រឡាញ់​តែមួយ​ប៉ុណ្ណោះ ​​ហើយ​ទីបញ្ចប់​ឬ​រឿង​ពិត​នៃ​ក្តី​​ស្រឡាញ់​នោះ​គឺសិច ។
២-​ប្រតិ​កម្ម​ដោយ​ស្មោះ​​ត្រង់ ៖ ​ស្ត្រី​មិន​គួរ​កុហក​បុរស​លើ​បញ្ហា​ជីវិត​​សិច ​ជាពិសេស​ប្រតិ​​​កម្ម​​នៅ​ពេលដែល​ខ្លួន​ឈាន​ដល់​កំពូល​ក្នុងពេល​រួម​ភេទ ​។
៣-​ការ​ផ្គាប់​ចិត្ត៖ បុរស​ពិត​ជា​ចង់​ឱ្យ​ស្ត្រី​ជា​គូស្នេហ៍​​ផ្គាប់​ផ្គន់​ចិត្តខ្លួន​ជា​ខ្លាំង ​។ ​មួយ​វិញ​ទៀត​ការ​ផ្គាប់​ផ្គន់​នេះ​អា​ច​ជា​វិធី​សាស្ត្រ​ល្អ​មួយ​សម្រាប់​ស្ត្រី​ក្នុងការ​​ទាក់​ទាញបុរស​ជា​គូស្នេហ៍​ ឬ​ស្វាមី​ខ្លួន​ផងដែរ ​។
៤-​ស្នាម​ញញឹម​​លាយ​នឹង​សំណើច​៖ បុរស​ភាគ​ច្រើន​ចង់​​ឃើញ​ស្នាម​ញញឹម​ស្ត្រី​ជា​គូ​ស្នេហ៍​​ជា​ជាង​ភាព​ស្រ​ពោន និង​ទឹក​មុខ​ក្រញូវ ចង​ចិញ្ចើម ។ ចំពោះ​គូ​ស្វាមី​ភរិយា ​ស្នាម​ញញឹម​និង​សំណើច​គឺ​អាច​នាំមក​នូវ​សុភមង្គល​ និង​ភាព​សុខ​ដុម ។
៥-​ចង់​បាន​ឱកាស​ថ្មី ៖ ស្ត្រី​មិន​គួរ​​ស្តី​បន្ទោស​ ឬ​និយាយ​ដាក់​បន្ទុក​លើ បុរស​នៅ​ពេល​ដែល​គេ​ធ្វើ​រឿង​មួយ​ដោយ​ខុស​ឆ្គង​នោះ​ទេ ​។ ​អ្នក​គួរ​ដឹង​ថា ​បុរស​ពិតជា​ចង់​បាន​ការ​សរសើ​​រ​ពី​អ្នក​ខ្លាំង​ណាស់​ ជា​ពិសេស​ការផ្តល់​ឱកាស​ជា​ថ្មី​។ បុរស​មួយ​ចំនួន​​ខូច​ចិត្តខ្លាំង​ណាស់​​នៅ​ពេល​ដែល​ស្ត្រី​ជា​គូ​ស្នេហ៍ ឬ​ភរិយា​​​ខ្លួន​​បន្ទាប​បន្ថោក​ខ្លួន​ តែ​លើក​តម្កើង​ប្រុស​ដទៃនៅចំពោះ​មុខ ​។
៦-​ភាព​ស្មោះ​ត្រង់​៖ ដើម្បី​ប្រែ​ក្លាយ​ចំណង​​មិត្ត​ភាព​ឱ្យ​ដល់​សម្បត្តិ​ ចរិត​ឫក​ពារ បុរស​ក៏​ត្រូវ​ការ​ភាពស្មោះ​​ត្រង់​ពីស្ត្រី​ផងដែរ ​។
៧-​ផ្តល់​ឱកាស​ឱ្យ​បុរស​កម្សាន្ត​សប្បាយ​ជាមួយ​មិត្ត​​ភក្តិ៖ ​ពិតណាស់​ស្ត្រី​ភាគ​ច្រើន​​ចូល​ចិត្ត​ចំណាយ​ពេល​គ្រប់​នាទី​នៅជា​មួយ​បុរស​ជា​គូ​ស្នេហ៍ ឬ​ស្វាមី ។ ​ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មិន​មែន​សុទ្ធ​​តែ​ល្អ​គ្រប់​ពេល​នោះ​ទេ ។ គួរ​តែ​​ជឿ​ជាក់​​​​​​​លើ​ស្វាមី​ឬ​គូស្នេហ៍​ខ្លួន​​ ហើយ​​ផ្តល់​​ពេល​ឱ្យ​បាន​នៅ​ម្នាក់​ឯង​ ឬជា​មួយ​មិត្ត​ភក្តិ​ចាស់ៗ​ ជជែក​​គ្នា​កម្សាន្ត រំលឹក​​អនុ​ស្សាវរីយ៍​កាល​​ក្រា​នៅ​លីវ ។
៨-ការចេះ​ទំនាក់​ទំនង​ជាមួយ​មជ្ឈ​ដ្ឋាន​ខាង​​ក្រៅ​៖ បុរសក៏​ត្រូវ​ការ​ផង​ដែរ​ចំពោះ​ស្ត្រី​ដែល​ចេះ​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ម្នា​ក្នុង​សង្គម ។ បុរស​អាច​នឹង​មាន​មោទន​ភាព​​ចំពោះ​ទង្វើ​របស់​អ្នក​ដូច​ពាក្យ​ខ្មែរ​ថា«​សំណាប​យោងដី ស្រី​យោង​ប្រុស »។
៩-​ជំនឿ​ចិត្ត ៖ ​ស្ត្រី​ដែល​ស្រឡាញ់​ស្វាម​ី​ខ្លួន​ពិត​ប្រាកដ​​គួរ​តែ​ជឿ​ជាក់​លើ​រូបគេ​ដូច​អ្នក​​ជឿ​លើ​ខ្លួន​ឯង​និងដែរ ​។ ការមាន​ទំនុក​ចិត្ត​ និងជំនឿ​ជាក់​លើ​​គ្នា​អាចនាំ​ឱ្យ​ចំណង​ស្នេហ៍​ បុរស​ស្ត្រី ​ស្ថិត​ស្ថេរ​យូរ​អង្វែង ។ ​បើ​គូ​ស្នេហ៍​មួយ​គូ​គ្មាន​ភាព​​ជឿ​ជាក់​និងទំនុក​ចិត្ត​​លើ​គ្នា ​នោះ​ចំណង​ស្នេហ៍​របស់​ពួក​​គេ​កំពុង​ឈាន​​ទៅ​រក​កា​រ​បែក​បាក់​ហើយ ។ ទំនុក​ចិត្ត​នៅ​ទី​នេះ​គឺ​អាច​មាន​ន័យ​​ស្មើ​នឹង​ការ​គោរព ។​ គូស្នេហ៍​គួរ​ចេះ​​គោរព​​គ្នា​​ទៅ​វិញ​ទៅ​មក ៕