ប៊ិចចម្លែក ប្រើមិនចេះអស់ទឹក
គេថាអ្វីៗគឺមិនស្ថិតស្ថេរទេ ចុះហេតុអ្វីបានជាប៊ិចចម្លែកនេះ សរសេរមិនចេះអស់ទឹកសោះអីចឹង? តើប៊ិចប្រភេទហ្នឹងពិតជាមានមែនឬយ៉ាងណា?
បើមិនបានឃើញ ច្បាស់ជាមិនជឿនោះទេ ព្រោះនេះជារឿងពិត។ ក្រុមហ៊ុនសិល្បៈរចនាម៉ូដប៊ិច និងតុ Jac Zagoory Designs បានប្រើវិធីសាស្ត្រចាស់បុរាណដើម្បីឱ្យប៊ិចក្លាយជា ឧបករណ៍ ប្រើមិនចេះអស់ទឹក និងមិនប៉ះពាល់ដល់បរិស្ថាន។
ជាក់ស្ដែង ក្រុមហ៊ុនអាល្លឺម៉ង់ខាងលើ បានផលិតប៊ិចទំនើបមិនគួរឱ្យជឿដោយដាក់ឈ្មោះថា “Beta Inkless Pen” ប្រើមិនចេះអស់ទឹកពោលគឺមិនចាំបាច់ផ្លាស់ប្ដូរ មិនខ្លាចហៀរទឹក និង ជ្រុះក្បាលរុយ ប៉ុន្តែដោយផ្នែកខាងចុងនៃប៊ិចធ្វើពីសំណ ដូច្នេះហាមមិនឱ្យខាំជាដាច់ខាត។ ប៊ិចនេះមានតម្លៃ ២៧,៩៥ដុល្លារ ក្នុងមួយដើម។ ចុចត្រង់នេះមានបណ្ដុំព័ត៌មានប្លែកៗជាច្រើនទៀត… by sabay.