វិធី​ងាយៗ​ដើម្បី​ កម្ចាត់​ក្លិន​មាត់ ក្លិន​ក្លៀក និង​ក្លិន​ជើង​ស្អុយ ដោយ​ធម្មជាតិ​

6/28/2013 0 Comments A+ a-


ក្លិន​ខ្លួន​ស្អុយ​អាក្រក់ គឺជា​រឿង​ដ៏​អាម៉ាស់​មួយ​សំរាប់​មនុស្ស​គ្រប់គ្នា មិន​ថា​បុរស ឬ​ស្ត្រី​នោះទេ​។ ជាពិសេស​នៅ ពេលដែល​អ្នក​កំពុងតែ​ទិញ​ទំនិញ នៅក្នុង​ថ្នាក់រៀន ការិយាល័យ និង​ពិធី​ផ្សេងៗ ដែលមាន​មនុស្ស​ច្រើន​។ តើ​ធ្វើយ៉ាងណា ដើម្បី​បំបាត់​ក្លិន​ខ្លួន​អាក្រក់​ទាំងនោះ​បាន​?
​សូមកុំ​បារម្ភ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​បីយ៉ាង ដើម្បី​បំបាត់​ក្លិន​មាត់​ស្អុយ ក្លៀក​ស្អុយ និង​ជើង​ស្អុយ បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។​
១- ក្លិន​មាត់​ស្អុយ​៖ យក​ស្លឹក​តែ ៣ ទៅ ៤ ស្លឹក ទំពារ​យឺតៗ ឬ ទទួលទាន​ទឹក​ផ្លែ​ក្រូចថ្លុង និង​ទឹក​ការ៉ុត ដើម្បី​បំបាត់​ធាតុ​ក្តៅ និង​បំបាត់​ក្លិន​មាត់​ស្អុយ​។​
២- ក្លិន​ក្លៀក​ស្អុយ​៖ យក​មើម​ខ្ញី ហាន់​ជា​បន្ទះ​ស្តើងៗ យកមក​ជូត​ត្រង់​ក្លៀក ក្នុង​មួយថ្ងៃ​ពីរដង​។​
៣- ក្លិន​ជើង​ស្អុយ​៖ យក​សាច់ជូរស មួយ​ដុំ ទម្ងន់​៦០​ក្រាម ត្រាំ​ក្នុង​ទឹក រួច​ត្រាំ​ជើង រយៈពេល ៣០​នាទី​មួយថ្ងៃ មួយដង​។ ធ្វើបែបនេះ រយៈពេល​ពី ៣ ទៅ ៥​ថ្ងៃ នឹងធ្វើ​ឱ្យ​ក្លិន​ជើង​របស់​អ្នក ល្អប្រសើរ​ឡើងវិញ​៕​