ឪពុក​និងកូន​បើក​រថយន្ត​ដេញ​បុក​គ្នា​នៅ​ត្រង់​ផ្លូវ​បំបែក​ក្នុង​ប្រទេសចិន​

6/24/2013 0 Comments A+ a-



ប្រភព​ព័ត៌​មាន​ពី​ BBC បាន​ផ្សាយ​ថា មាន​ជម្លោះ​មួយ​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ដង​ផ្លូវ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​ ដោយ​សារ​ឪពុក​កូន​២​នាក់​បើក​បរ​រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា​នៅ​កណ្តាល​ផ្លូវ​បំបែក​ជា​បួន​ ក្នុងទីក្រុង​មួយ​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ ហើយ​សមត្ថ​កិច្ច​បាន​អន្តរា​គមន៍​ភ្លាមៗ ។​
នៅក្នុង​វីដេអូ​ឃ្លីប​បាន​បង្ហាញ​ឱ្យឃើញ​រថយន្ត​មែរ​សឺដេស​ ពណ៌​ខ្មៅ​ និង​រថយន្ត​ម៉ាក​ BMW ពណ៌​ក្រហម​ ប្រដេញ​គ្នា​នៅ​លើ​ដង​ផ្លូវ​ក្នុង​ទីក្រុង​ម៉ាន​សាន​តំបន់​អាន​ហុ៊យ ។​ លុះ​មក​ដល់​ផ្លូវ​បំបែក​ជា​បួន​មួយ​កន្លែង​មាន​មនុស្ស​អ៊ូអរ​ រថយន្ត​មែរ​សឺដេស​ ពណ៌​ខ្មៅ​ ក៏​ដាក់​លេខ​ថយ​ដើម្បី​ឱ្យ​គូទ​រថយន្ត​ទង្គិច​បុក​រថយន្ត​ BMW ដែល​បើក​មក​ពី​ក្រោយ​ ប៉ុន្តែ​រថយន្ត​ BMW បានគេច​ផុត​ ។​ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ រថយន្ត​មែរ​សឺដេស​បាន​បង្កើន​ល្បឿន​កាត់​ពី​មុខ​ BMW ហើយ​បត់​ត្រឡប់​ទៅ​បុក​រថយន្ត BMW ចំ​ពាក់​កណ្តាល​ពេញ​ទំហឹង​ ធ្វើ​ឱ្យ​រថយន្តទាំង​២គ្រឿង​កៀប​ជាប់​នៅ​នឹង​កន្លែង ហើយ​ភាគី​ទាំង​ពីរ​ឪពុកន​ិង​កូន​បាន​រត់​ដេញ​ប្រវាយ​ប្រតប់​គ្នា​ ធ្វើ​ឱ្យ​អ្នក​ដំណើរ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ទើប​សមត្ថ​កិច្ច​ចុះ​អន្តរាគមន៍​ឃាត់​ខ្លួន​បុរស​ទាំង​ពីរ​នោះ​មក​សាក​សួរ​ ។​
តាម​ការ​ស៊ើប​អង្កេត​បង្ហាញ​ថា​ ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង​ខាង​លើ​ គឺ​ជា​ឪពុក​កូន​ដែល​បាន​ឈ្លោះគ្នា​ ដោយ​ឪពុក​បើក​រថយន្ត​មែរ​សឺដេស​ ឯ​កូន​បើក​រថយន្ត BMW ។ ប៉ូលិស​បន្ត​ទៀត​ថា ពួក​គេ​អាច​ត្រូវ​ចោទប្រកាន់​ពី​បទ​បើក​បរ​រថយន្ត​ក្នុង​ការ​ប្រមាថ​ បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​​ដទៃ​​នៅ​លើ​ដង​ផ្លូវ​ ៕​

Resource by : kohsontepheapdaily.com.kh