ចិន​និង​អង់​គ្លេស​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​ការ​ដោះ​ដូរ​រូបិយ​ប័ណ្ណ​

6/24/2013 0 Comments A+ a-



ទេសាភិបាល​ធនាគារ​កណ្តាល​អង់គ្លេស​ លោក​ មើរ​វីន​ ឃីង និង​លោក​ ចូវ​ សៀវ​ឈួន​ ទេសាភិបាល​ធនាគារ​ប្រជាជន​ចិន​ បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រម​ព្រៀង​បង្កើត​ការ​ដោះ​ដូរ​រូបិយ​ប័ណ្ណ​ផោន​ និង​យាន់​ទៅ​វិញ​ទៅ​មក​រយៈ​ពេល​៣​ឆ្នាំ​ ។ នេះ​បើ​យោង​សេចក្តី​ប្រកាស​តាម​គេហ​ទំព័រ​របស់​ធនាគារកណ្តាល​អង់​គ្លេស​កាល​ពីថ្ងៃ​សៅរ៍។​
តម្លៃ​អប្បបរមា​នៃ​ការ​ដោះ​ដូរ​មាន​ចំនួន​២០០​ពាន់​លាន​យាន់​ និង​២០​ពាន់​លាន​ផោន ។​ ការ​ដោះ​ដូរ​នេះ​ទំនង​ជា​ប្រើ​ប្រាស់​ដើម្បី​លើក​កម្ពស់​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេសទាំង​ពីរ​ និង​ដើម្បី​គាំទ្រ​ដល់​ស្ថេរ​ភាព​ហិរញ្ញវ​ត្ថុ​ក្នុងស្រុក ។​លោកទេសាភិបាល​ធនាគារកណ្តាល​អង់​គ្លេស​ មើរ​វីន​ ឃីង​ ថ្លែង​ថា​ វា​ជា​ភស្តុតាង​មួយ​ចំពោះ​ទំនាក់​ទំនងការងារ​ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ​រវាង​ធនាគារ​កណ្តាល​អង់​គ្លេស​ និង​ធនា​គារ​ប្រជាជន​ចិន​ ដែល​ការ​ដោះ​ដូរ​រូបិយ​ប័ណ្ណ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នាពេល​បច្ចុប្បន្ន ។​ ការ​បង្កើត​ការ​ដោះ​ដូរ​ប្រាក់​យាន់​ និង​ប្រាក់​ផោន​ នឹង​គាំទ្រ​ដល់​ស្ថេរ​ភាព​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​របស់​ប្រទេស​អង់​គ្លេស​ ៕​

Resource by : kohsantepheapdaily.com.kh