វិធី​ធ្វើឲ្យ​ជីវិត​បាន​ធូរ​ស្រាល

6/24/2013 0 Comments A+ a-



ជាការ​ពិតណាស់ថា​កើត​មកជា​មនុស្ស​រមែង​មាន​ឧបសគ្គ និង​ជោគជ័យ​លាយឡំ​គ្នា​ពេញ​មួយជីវិត​រស់នៅ។ ព្រះអង្គ​បានទេ​សនា​ប្រ​ដៅ​សត្វលោក​ថា ជីវិត​គ្រប់រូប​រមែង​កើតមក​ហើយ​មាន​សំពាយ​កម្ម​មកជាមួយគ្រប់ៗរូប។ ហេតុដូច្នេះ​ហើយ​ទើប​ព្រះអង្គ​ពោល​ថា អាត្មា​មិន​ខ្លាច​សេចក្តីស្លាប់ តែ​អាត្មា​ខ្លាច​បំផុតការចាប់​កំណើត​ជា​សត្វមានជីវិត។ ទោះបីថា មនុស្ស​មា្ន​ក់មាន​មរតក​កម្ម​មក​ជា​មួយ​​ក្តី ប្រសិនបើ​យើងវៃឆ្លាត​ចេះ​រៀបចំ​កែសម្រួល​ឆាកជីវិត​ខ្លួនឯងខ្លះៗក៏បាន​ធូរស្រាល​មួយកម្រិត​ដែរ។ ខាងក្រោម​នេះ​យើ​ង​មាន​វិធី​ណែនាំ​ដែល​ជួយ​ឲ្យ​លោក​អ្នកមាន​អារម្មណ៍​ថា ធូរស្រាល​ក្រោយពេល​បាន​សាកល្បង​ប្រើវា​រួចហើយ។ ប្រសិនបើ​ចង់​ដឹង​ច្បាស់​យើង​មើល​ទាំងអស់គ្នា​ថា តើ​គួរ​ធ្វើ​ដូចម្តេចខ្លះ?


-ប្រមូលរបស់រ​បរដែ​ល​លែង​ត្រូវការ​ប្រើប្រាស់​ហើយ​យកទៅ​បរិច្ចាក​ឲ្យ​អ្នក​ខ្វះខាត ដូចជា​ស្បែកជើងសម្លៀកបំពាក់ គ្រឿង​សង្ហា​រឹម​ចាស់ៗហាម​មាន​អារម្មណ៍​ស្តាយស្រណោះ​ជាមួយនឹង​របស់​ដែល​លែងប្រើ។
-កាត់បន្ថយ​កិច្ច​ការដែល​នាំទុក្ខ​កង្វល់​តប់ប្រមល់​ចោល​ខ្លះ ដូចជា​កិច្ច​ការប្រជុំ​ដែល​កំណត់​យក​ការ​ជាក់លាក់​ការងារ​ប្រ​កួត​ប្រ​ជែង។​ល។ អាច​សុំ​ឈប់​ពី​គណៈកម្មការ​ក្នុង​ការងារដទៃៗទៀត​ខ្លះ ព្រោះ​លោកអ្នកដឹង​ឬទេ​ថា ការងារ​ច្រើន​បែបនេះ​ដែល​ធ្វើ​ឲ្យ​លោក​​អ្នកមាន​អារម្មណ៍​ធុញថប់។
-ជ្រើសរើស​យកតែ​ការងារ​ណា​ដែលសំខាន់ៗ និង​គួរ​ចូលរួម​តែប៉ុណ្ណោះ។ បើ​មិន​ដូច្នោះ​ទេ​លោកអ្នកប្រាកដជា​គ្មាន​ពេលវេលា​សម្រាប់​​ខ្លួនឯង​ឡើយ។
-អាន​កាសែត សៀវភៅ ឬ​ទស្សនា​វ​ដ្តី​ឲ្យ​បាន​តិច​បំផុត ជាពិសេស​ព័ត៌មាន​ព្រហ្មទណ្ឌ ឬ​ព័ត៌មាន​ណាដែល​អូសទាញ​អារម្មណ៍​លោក​អ្នក​ឲ្យ​កើត​ភាព​ធុញថប់​តប់ប្រមល់។
-ឈប់​មើល​កម្មវិធី​ទូរទស្សន៍​ដែលមាន​សភាព​សោកសៅ​មនោសញ្ចេតនា ឬ​សេចក្តីរាយការណ៍​មួយដែល​ផ្តល់​សម្ពាធ​ដល់​អា​រ​ម្ម​ណ៍​។ ក្រៅពីនោះ​ក៏​នៅមាន​កម្មវិធី​ទូរទស្សន៍​បែប​មាន​ពិធីករ2-3នាក់​ជជែកគ្នា ដែល​ទាក់ទាញ​ឲ្យ​លោកអ្នក​ប្រឹង​ស្តាប់ ហើយ​ឆាប់​កើត​​អារម្មណ៍​ធុញថប់។
-កុំ​ងាយមាត់​ឆាប់​ហា​ទទួល​ធានា ឬ​សន្យាថា នឹងធ្វើ​អ្វីមួយ​ឲ្យ​អ្នកដទៃ​លឿន​ពេក គួរ​ចេះ​ឆ្លើយ​បដិសេធកុំ​ខ្វល់​នឹង​ការ​ក្រែង​ចិត្ត​ច្រើន​ពេក។
-កុំ​ព្យាយាម​កែសម្រួល​អ្នកដទៃ​ឲ្យ​សោះ ព្រោះ​ជាការ​ងារ​ដែល​លំបាក​បំផុត ហើយ​ថែមទាំង​ធ្វើ​ឲ្យ​អារ​ម្មណ៍​របស់​យើង​លិចលង់​នៅ​ក្នុង​ភាព​ខកបំណង​របស់​អ្នកដទៃ​ទៀតផង។ លើសពីនេះទៅទៀត​ក៏​អាចធ្វើ​ឲ្យ​លោកអ្នក​កើត​គំនិត​ស្អប់ខ្ពើម​សង្គម​នៅ​ជុំ​វិញ​ខ្លួន​។ ដូច្នេះ​គួរ​ព្យាយាម​ស្រឡាញ់​អ្នកដទៃ​និង​ព្រមទទួលស្គាល់​គេ​ទៅតាម​ការពិតទៅ​ចុះ។ ក៏ប៉ុន្តែ​ប្រសិនបើ​ធ្វើ​ចិត្ត​ស្រឡាញ់​មិន​បាន​ គួរ​តែ​មើលរំលង​ឲ្យបាន ហើយ​ព្យាយាម​កាត់បន្ថយ​ក្តីសង្ឃឹម​នៅក្នុង​ខ្លួនឯង​ផងដែរ។ ក្រោយពេល​វេលា​រំលង​ហួស​ទៅ​ហើយ​ យើង​​ងាក​​ទៅរកអ្វីៗយើង​នឹង​បាន​យល់​ហើយ​ព្រម​ស្រឡាញ់​គេ​ទៅតាម​អ្វី​ដែលជា​ការពិត​កាន់តែច្រើនឡើង​ថែមទៀត។
-កាត់បន្ថយ​មិត្ត​ភ័ក្តិ​រួម​ដំណើរ​ទៅណា​មក​ណា​ម្នាក់ឯង​ខ្លះ ព្រោះ​វា​ជួយ​កាត់បន្ថយ​នូវ​ភាពស្មុគស្មាញ​ក្នុងចិត្ត​លោកអ្នក​បាន ហើយ​ថែម​ទាំង​​មាន​ពេលវេលា​ទៅណា​មក​ណា​កាន់តែច្រើន​ទៀតផង។
-កាត់បន្ថយ​អាការ​ឆ្កួត​នឹង​ការងារ ឆ្កួត​នឹង​លុយកាក់ ឆ្កួត​នឹង​អំណាច​ឆ្កួត នឹង​កេរ្តិ៍ឈ្មោះ​កិត្តិយស ព្រោះវា​អាចជួយ​កាត់បន្ថយ​បាន​នូវ​​អារម្មណ៍​ធុញថប់​តប់ប្រមល់ ដែល​ចិត្ត​បង្ខំ​ឲ្យ​លោក​អ្នកធ្វើការងារ។

-ប្រសិនបើ​ស្រឡាញ់​នរណាម្នាក់ សូមកុំ​លះបង់​ក្តី​ស្រឡាញ់​ឲ្យ​គេ​អស់រលីង​ពី​ក្នុង​ខ្លួន ហើយក៏​កុំ​ព្យា​យាម​លូកដៃ​កកូរកកាយ​ក្នុង​ជីវិត​​របស់គេ​ផងដែរ។ ប្រសិនបើ​លោកអ្នក​ធ្វើបែបនេះ​បាន​ពិត​ជីវិត​របស់អ្នក​បាន​ធូរស្រាល​ក្នុង​អារម្មណ៍៕

Source from : khmerstation.com