មី​នី​ស្តុក​ភើ​សាក​កំលាំង​ជា​មួយ​រថយន្តក្រុង​កៀប​ជាប់​សំណាងល្អ​មិន​មាន​អ្នក​រង​របួស​

6/24/2013 0 Comments A+ a-


ភ្នំពេញ ​៖​ ​រថយន្ត​មី​នី​ស្តុក​ភើ​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​រួច​ជ្រុល​ទៅ​បុក​ចំ​កង់​ក្រោយ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​មួយ​គ្រឿង​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​មី​នី​ស្តុក​ភើ​កៀប​ជាប់​ទៅ​មុខ​មិន​រួច ​សំណាង​ល្អ​មិន​មាន​អ្នក​ណា​រង​របួស​។​
គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៣ នៅ​ចំណុច​ជិត​ស្ពាន​ហង្ស​កោះ​ពេជ្រ ​តាម​បណ្តោយ​ផ្លូវ​ស​បិត​ ក្នុង​សង្កាត់​ទន្លេបាសាក់​ ​ខណ្ឌ​ចំការមន ។​
យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​និង​វាស់វែង​ដល់​ចំណុច​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​រថយន្ត​មី​នី​ស្តុក​ភើ​មួយ​គ្រឿង​ពណ៌​ឈាមជ្រូក​គ្មាន​ស្លាក​លេខ​បាន​បើកបរ តាម​បណ្តោយ​ផ្លូវ​ស​បិត​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ​មក​ដល់​ចំណុច​ កែង​ផ្លូវ​ស្ពាន​ហង្ស​កោះ​ពេជ្រ​បាន​ជ្រុល​ល្បឿន​ទៅ​បុក​ចំ​កង់​ក្រោយ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​មួយ​គ្រឿង​ដែល​មាន​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​មី​នី​ស្តុក​ភើ​កៀប​ជាប់​ទៅ​មុខ​មិន​រួច​។​
ប្រភព​ដដែល​បាន​បន្ត​ថា​ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រថយន្ត​ទាំងពីរ​គ្រឿង​កៀប​ជាប់​គ្នា​ និង​រង​ការ​ខូច​ខាត​ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​។​
បន្ទាប់​ពី​កើត​ហេតុ​មន្ត្រី​នគរបាល​ចរាចរណ៍​ខណ្ឌចំការមន​ចុះ​មក​អន្តរាគមន៍​ឲ្យ​ភាគី​ទាំង​ពី​ធ្វើ​ការ សម្រប​សម្រួល​ចរចា​គ្នា​ប៉ុន្តែ​សុទ្ធ​តែ​អ្នក​ខ្លាំង​ ភាគី​ទាំង​ពីរ​សុំ​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការ​វែង​វាស់​រក​ខុស​ត្រូវ​៕​
Resource by : kpt-news.com