សម្រាប់បុរស៖ ១១ចំណុច ដើម្បីឲ្យមិត្តស្រីរបស់អ្នក សប្បាយចិត្ត
ការស្វែងរកវិធីសាស្ត្រដើម្បីធ្វើឲ្យមិត្តស្រីរបស់អ្នក ឬដៃគូជីវិតរបស់អ្នកបានរីករាយ នោះជាអ្វីៗដែលបុរសជាច្រើនតែងតែចង់ដឹង និងស្វែងរក ដើម្បីផ្គាប់ចិត្តមនុស្សជាទីស្រលាញ់របស់ខ្លួន។
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barrack Obama) ក៏ធ្លាប់លើកឡើងញឹកញាប់ដែរ នៅតាមស្ថានីយទូរទស្សន៏ ឬកាសែតនានា ថាគាត់ចង់ធ្វើជាបុរសម្នាក់ ដែលអាចធ្វើឲ្យភរិយាជាទីស្រលាញ់របស់គាត់រីករាយរហូត។
មនោរម្យព័ងអាំងហ្វូ សូមបង្ហាញជូននូវចំណុចខ្លីៗ១១ចំណុច ដែលជាគន្លឹះ ឬវិធីសាស្ត្រ អាចជួយលោកអ្នកបាន ថាតើអ្វីដែលស្ត្រីចង់បានពីបុរស ដូចតទៅ៖
១. យកចិត្តទុកដាក់ និងគិតពីអារម្មណ៏នាង៖
ស្រ្តីត្រូវការបុរស ដែលមានភាពផ្អែមល្ហែម និងយកចិត្តទុកដល់នាង។ ចំណុចនេះមានន័យថា ធ្វើឲ្យនាងមានអារម្មណ៏ថា អ្នកពិតជាស្រលាញ់នាង។ ឧទាហរណ៏៖ កាន់ដៃនាងដើរ នៅទីសាធារណៈ។ ចំណុចសំខាន់របស់ស្ត្រី គឺចង់ឲ្យអ្នកផ្សេងឃើញថា អ្នកពិតជាស្រលាញ់នាងដល់កំរិតណា។

២. សរសើរនាងថា «ស្រស់ស្អាត»៖
ដើម្បីធ្វើឲ្យមិត្តស្រីរបស់អ្នករីករាយ អ្នកត្រូវតែសរសើរនាង។ ស្ត្រីភាគច្រើនតែងតែចង់បាននូវការសរសើរពីគេ ជាពិសេសមនុស្សដែលខ្លួនស្រលាញ់។ ដូច្នេះអ្នកត្រូវចេះសរសើរនាង បន្តិចបន្តួចជាការល្អដូចជា ប្រាប់នាងថា នាងគួរឲ្យស្រលាញ់ ស្រស់ស្អាត ដែលធ្វើឲ្យអ្នកកាន់តែឈ្លក់វង្វេង។

៣. មានភក្តីភាព ឬស្មោះត្រង់៖
អ្នកចាំបាច់ត្រូវតែមានភាពស្មោះត្រង់ ចំពោះមិត្តស្រី ឬដៃគូជីវិតរបស់អ្នក និងត្រូវការពារនាងគ្រប់ពេលដែលនាងមានបញ្ហា។ ឧទាហរណ៏៖ បើអ្នកមានមិត្តភក្តិស្រីដទៃទៀត តែងតែនៅក្បែរអ្នក ឬនារីម្នាក់នោះស្រលាញ់អ្នកដែរ អ្នកត្រូវតែសម្រេចចិត្តឲ្យដាច់ស្រេច ឬធ្វើឲ្យដៃគូរបស់អ្នកយល់ថាអ្នកពិតជាមិនបានក្បត់នាងនោះទេ។

៤. មានមនោសញ្ចេតនាលន្លង់លន្លោច (Romantic)៖
អ្នកអាចធ្វើរឿងអ្វីមួយ ដែលអាចធ្វើឲ្យនាងមានការភ្ញាក់ផ្អើល ឬរំភើប នោះនាងនឹងគិតថា អ្នកពិតជាស្រលាញ់នាង និងយកចិត្តទុកដាក់នាងខ្លាំង។ ឧទាហរណ៏៖ ផ្ញើជាបាច់ផ្កា ឲ្យគេយកទៅឲ្យដល់ផ្ទះនាង ហើយដោយមានសរសេរសំបុត្រតូចមួយក្នុងនោះ ឬរៀបចំអាហារដ៏ស្រស់ស្អាត ហើយអញ្ជើញនាងមកបរិភោគជាមួយគ្នា។

៥. ចំណាយពេលជាមួយនាង៖
អ្នកត្រូវតែមានពេលវេលាគ្រប់គ្រាន់ សម្រាប់មិត្តស្រីរបស់អ្នក ព្រោះនេះជាមធ្យោបាយដ៏ល្អបំផុត ដែលអ្នកអាចធ្វើឲ្យនាងរីករាយបាន។ ឧទាហរណ៏៖ អ្នកអាចនាំនាងដើរកំសាន្ត តែពីរនាក់ និងបង្ហាញដល់មិត្តស្រីរបស់អ្នកឲ្យនាងឃើញថា អ្នកពិតជារីករាយនៅពេលដែលអ្នកនៅជាមួយនាង។

៦. ចេះអត់ធ្មត់ និងពូកែស្តាប់៖
មានស្នេហា តែងតែមានឧបសគ្គ និងតែងតែមានរឿងទាស់ទែងគ្នា។ នៅពេលដែលនាងខឹងនឹងអ្នក នោះមិនមានន័យថានាងចង់ចាកចេញពីអ្នកនោះទេ។ ដូច្នេះអ្នកជាបុរស ត្រូវតែមានការអត់ធ្មត់ និងព្យាយាមស្តាប់នូវការលើកឡើងរបស់នាង ហើយបើអ្នកចេះទទួលនូវកំហុសទៀតនោះ ពិតជាធ្វើឲ្យនាងសប្បាយចិត្តជាមិនខាន។

៧. កុំភ្លេចកាលបរិច្ឆេតសំខាន់ៗ៖
ត្រូវតែប្រាកដថា អ្នកចាំកាលបរិច្ឆេតសំខាន់ៗទាំងអស់ ក្នុងទំនាក់ទំនងរបស់អ្នក។ ឧទាហរណ៏៖ ថ្ងៃសំខាន់ៗដូចជា ខួបអនុស្សាវរីយ, ថ្ងៃកំណើតនាង, ថ្ងៃបុណ្យនៃក្តីស្រលាញ់...។ ហើយអ្នកត្រូវតែបង្ហាញពីក្តីស្រលាញ់របស់អ្នក ដល់នាងឲ្យបានច្រើននូវក្នុងថ្ងៃនោះ។

៨. គាំទ្រនាង៖
អ្នកត្រូវតែជឿជាក់ និងគាំទ្រនូវការសម្រេចចិត្តរបស់មិត្តស្រីអ្នក។ សរសើរដល់នាងថា ពិតជាគិតបានត្រឹមត្រូវ ជៀសជាងបំបាក់មុខនាង ដោយថាគំនិតនេះមិនល្អ ឬគំនិតនោះមិនល្អជាដើម។ អ្វីដែលជាសុបិន្តរបស់នាង, អ្វីដែលនាងចូលចិត្ត និងស្រលាញ់ អ្នកត្រូវតែគាំទ្រជាមួយនាង។

៩. ទំនាក់ទំនង៖
អ្នកត្រូវតែបង្ហាញនូវទំនាក់ទំនងល្អ និងជិតស្និតជាមួយនាង។ បើអ្នកមិនអាចមានទំនាក់ទំនងល្អ ឬមិនមានភាពស្និតស្នាលជាមួយនឹងនាងទេ នោះអាចនឹងជួបការបរាជ័យច្រើនជាង។ បើអ្នកមានរឿងអ្វីមិនសប្បាយចិត្ត ឬមានបញ្ហាអ្វីនៅក្នុងជិវិតនោះ អ្នកគួរតែពិភាគ្សាជាមួយនាង នោះនាងនឹងរីករាយ ព្រោះនាងគិតថាអ្នកបានផ្តល់ឱកាសដល់នាងជួយបញ្ចេញមតិ និងជជែកជាមួយអ្នក។

១០. ណាត់ជាមួយនាង ឲ្យមានការភ្ញាក់ផ្អើល៖
អ្នកអាចចំណាយពេលណាមួយ ដែលនាងមិនដឹង ហើយធ្វើអ្វីដែលគិតថានាងចូលចិត្ត និងពេញចិត្តដូចជា ណាត់នាងទៅមើលខ្សែភាពយន្ត, ទៅជិះស្គី ឬដើរកំសាន្តដោយភាពរីករាយ...។ ស្រ្តីគ្រប់រូបតែងតែចង់ចំណាយពេលវេលាទំនេររបស់ខ្លួន នៅជាមួយមនុស្សដែលខ្លួនស្រលាញ់ ដូច្នេះនៅពេលដែលអ្នកណាត់ជួបនាងដូចនេះ នាងនឹងមានការត្រេកអរ។

១១. ស្លៀកពាក់ឲ្យបានស្អាត សម្រាប់ខ្លួនឯង៖
ស្ត្រីតែងតែពេញចិត្ត នៅពេលដែលឃើញបុរសជាទីស្រលាញ់របស់ខ្លួនមើលទៅស្អាត និងសមរម្យ។ នេះព្រោះតែស្រីៗ ចូលចិត្តប្រាប់ពីរូបរាង្គ ឬការស្លៀកពាក់របស់អ្នក ទៅដល់មិត្តភក្តិរបស់នាង។ ប៉ុន្តែអ្នកមិនត្រូវធ្វើខ្លួនឲ្យហួសហេតុខុសទំនងនោះទេ គ្រាន់តែស្លៀកពាក់ឲ្យបានសមរម្យ និងត្រូវតាមកាលៈទេសៈទៅបានហើយ។ នាងនឹងរីករាយ ព្រោះតែនាងពេញចិត្ត៕