ZTE Grand X2 ត្រូវបានប្រកាសចេញជាមួយនឹង CPU Intel Atom
ក្រុមហ៊ុន ZTE មិនទាន់បានប្រកាសចេញនូវទូរស័ព្ទទំនើបជាមួយនឹង CPU dual-core Intel processor នៅឡើយទេ ក្នុងរយៈពេលមួយខែនេះ ។ ដោយឡែកពេលនេះក្រុមហ៊ុនទើបតែធ្វើការប្រកាសចេញជាផ្លូវការនូវទូរស័ព្ទទំនើបថ្មី ZTE Grand X2 ដែលដំណើរការដោយ CPU Intel Atom Z2580 ។
មិនដូចជាម៉ូដែលចាស់ដែលបំពាក់ដោយអេក្រង់ 5-inch នោះទេ ទូរស័ព្ទទំនើប ZTE Grand X2 ត្រូវបានបំពាក់ដោយអេក្រង់ទំហំ 4.7-inch ប៉ុណ្ណោះ ដែលមានកម្រិតច្បាស់ 1280 x 720 pixels ។ យ៉ាងណាមិញជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android Jelly Bean ទូរស័ព្ទ ZTE Grand X2 ត្រូវបានបំពាក់បន្ថែមដោយកាមេរ៉ាទំហំ 8MP ។
លក្ខណសម្បត្តិបែបបច្ចេកទេសរបស់ទូរស័ព្ទទំនើប ZTE Grand X2៖
- អេក្រង់ 4.7-inch
- កម្រិតច្បាស់ 1280 x 720 pixels
- កាមេរ៉ា 8MP
- CPU Intel Atom Z2580
- RAM 1GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីន 8GB និងអាចបន្ថែម microSD card
- ថាមពលថ្ម 2,000 mAh
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Jelly Bean
សូមបញ្ជាក់ថា សម្រាប់ម៉ូដែល ZTE Grand X2 មិនមានប្រភពណាមួយបានដឹងពីតម្លៃនៃផលិតផលនេះនៅឡើយទេ ។ ដោយឡែកចំពោះក្រុមហ៊ុន ZTE គឺត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៥ខាងផលិតទូរស័ព្ទទំនើបដែលបាននាំចេញច្រើនជាងគេ ជាពិសេសនៅក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០១៣ នេះក្រុមហ៊ុនបាននាំចេញទូរស័ព្ទទំនើបសរុបមានចំនួនរហូតដល់ទៅ ៩,១ លានគ្រឿងនៅជុំវិញពិភពលោក ហើយចំនួននេះគឺតិចជាងក្រុមហ៊ុន Huawei ត្រឹមតែ ៨០០,០០០ គ្រឿងប៉ុណ្ណោះ ៕