ThL W100 មានតម្លៃទាប ត្រឹមតែ $169
ប្រិយមិត្តភាគច្រើនតែងតែយល់ឃើញថាទូរស័ព្ទទំនើបដែលផលិតដោយក្រុមហ៊ុនចិនភាគច្រើនមានគុណភាពអន់និងតម្លៃទាប ។ តាមពិតទៅផលិតផលរបស់ក្រុមហ៊ុនចិនពិតជាស្ថិតក្នុងកម្រិតគុណភាពមួយទាបជាងផលិតផិតរបស់ក្រុមហ៊ុនជប៉ុន កូរ៉េ និងសហរដ្ឋ ពិតមែន ប៉ុន្តែវាមិនមែនទាំងអស់នោះទេ ព្រោះថាផលិតផលទូរស័ព្ទទំនើបរបស់ក្រុមហ៊ុនចិនមួយចំនួនដូចជា៖ ZTE, Huawei, Lenovo, Oppo ជាដើមនោះពិតជាមានគុណភាគនិងថែមទាំងមានតម្លៃធូរថ្លៃទៀតផង ។
ដោយឡែកកាលពីពេលថ្មីៗនេះក្រុមហ៊ុន ThL ដែលជាក្រុមហ៊ុនកំពុងតែមានឈ្មោះបោះសម្លែងមួយដែរនៅចិន បានប្រកាសចេញនូវទូរស័ព្ទទំនើបដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2.1 Jelly Bean និងលក្ខណសម្បត្តិបច្ចេទេសមួយទៀតដែលធ្វើឲ្យអតិថិជនមានចំណាប់អារម្មណ៍គឺទូរស័ព្ទទំនើបនេះត្រូវបានបំពាក់ដោយ CPU Quad-core 1.2GHz (Cortex A7) និងមានតម្លៃទាបជាងទូរស័ព្ទទំនើបផ្សេងៗដែលបំពាក់ដោយ CPU ដូចគ្នានេះ ។
លក្ខណសម្បត្តិបច្ចេកទេសលម្អិតរបស់ ThL W100 មានដូចខាងក្រោម.៖
- អេក្រង់ទំហំ 4.5-inch
- បច្ចេកវិទ្យាអេក្រង់ IPS
- កម្រិតភាពច្បាស់ 960 x 540 pixels
- CPU Quad-core 1.2GHz (Cortex A7)
- GPU PowerVR SGX 544MP
- RAM 1 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 4 GB (អាចបន្ថែម microSD card)
- កាមេរ៉ាមុខទំហំ 5 MP និងកាមេរ៉ាក្រោយទំហំ 8 MP
- មានបំពាក់ដោយ៖ 23 (WCDMA: 850/2100MHz), 3G(GSM 850/900/1800/1900MHz), GPS, Wi-Fi (802.11 b/g/n)
- មានស៊ីមពីរ (dual-SIM)
- ដំណើរការដោយ Android 4.2.1 Jelly Bean
- ថាមពលថ្ម 1,800mAh (មានថ្មីពីរ)
បញ្ជក់៖ បច្ចុប្បន្នទូរស័ព្ទទំនើបនេះមានលក់នៅលើទីផ្សារប្រទេសចិនក្នុងតម្លៃត្រឹមតែ $169 ។ សម្រាប់ប្រិយមិត្តដែលមានចំណាប់អារម្មណ៍សូមរង់ចាំសាកសួររកទូរស័ព្ទ ThL W100 នៅតាមហាងលក់ទូរស័ព្ទនានាក្នុងរាជធានីភ្នំពេញ ៕
រូបភាពដែលថតដោយ ThL W100
បើផ្អែកលើលក្ខណសម្បត្តិបច្ចេកទេសរបស់ ThL W100 តើប្រិយមិត្តយ៉ាងណាចំពោះតម្លៃ $169 ? សូមបញ្ចេញមតិក្នុងប្រអប់ខាងក្រោម៖

