ក្រុមហ៊ុន Micromax ប្រកាសចេញជាផ្លូវការនូវទូរស័ព្ទ A110Q Canvas 2 តម្លៃប្រហែល $232
កាលពីដើមឆ្នាំ២០១៣ នេះមានព័ត៌មានមួយថាក្រុមហ៊ុន Micromax បានប្រកាសចេញទូរស័ព្ទទំនើបម៉ូដែល A116 Canvas HD និងលក់អស់ពីស្ដុកក្នុងរយៈពេលត្រឹមតេ ១៥ នាទី បន្ទាប់ពីដាក់ឲ្យបញ្ជាទិញនៅលើគេហទំព័រផ្ទាល់របស់ក្រុមហ៊ុន ៕
ដោយឡែកសម្រាប់ពេលនេះក្រុមហ៊ុនបានប្រកាសចេញទូរស័ព្ទទំនើបមួយម៉ូដែលទៀតគឺ Micromax A110Q Canvas 2 ដែលមានលក្ខណសម្បត្តិបច្ចេកទេសគួរឲ្យចាប់អារម្មណ៍ ។ សូមបញ្ជាក់បន្ដិចថា Micromax គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដែលធំជាងគេលំដាប់លេខ១២ របស់ពិភពលោក និងមានមូលដ្ឋាននៅប្រទេសឥណ្ឌា នេះបើផ្អែកលើរបាយការណ៍របស់ក្រុមហ៊ុន ជ្រាវជ្រាវទីផ្សារ Strategy Analytics ។ ដើម្បីឲ្យជ្រាបកាន់តែចាប់អំពីទូរស័ព្ទនេះសូមប្រិយមិត្តពិនិត្យពីលក្ខណសម្បត្តិបច្ចេកទេសរបស់វាដែលមានដូចខាងក្រោម៖
- អេក្រង់ទំហំ 5-inch
- បច្ចេកវិទ្យាអេក្រង់ IPS FWVGA
- កម្រិតភាពច្បាស់ 480 x 854 pixels
- CPU Quad-core
- RAM 1 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 4 GB
- កាមេរ៉ាមុខទំហំ 2 MP និង កាមេរ៉ាក្រោយទំហំ 8 MP (មាន LED flash)
- ដំណើរការដោយ Android 4.2 Jelly Bean
- ថាមពលថ្ម 2,000mAh
បញ្ជាក់៖ បច្ចុប្បន្នទូរស័ព្ទទំនើប Micromax A110Q Canvas 2 មានលក់នៅទីផ្សារប្រទេសឥណ្ឌា តម្លៃប្រហែល $232 សម្រាប់ទីផ្សារផ្សេងទៀតក្រុមហ៊ុនមិនទាន់បានបង្ហើបឲ្យប្រភពណាមួយដឹងនៅឡើយទេ ៕

