ទូរស័ព្ទ Konka V981 បំពាក់​ដោយ​បច្ចេកវិទ្យា​សំគាល់ក្រយៅដៃ (Fingerprint Scanner)

5/23/2013 0 Comments A+ a-


ដូច​អ្វី​ដែល​ប្រិយមិត្ត​ធ្លាប់​ដឹង​ហើ​យ​ថា​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​ល្បីៗ​ដូច​ជា​ Apple និង Samsung ជា​ដើម​នោះ​ មិន​ទាន់បាន​បំពាក់​បច្ចេកវិទ្យា​សំគាល់ក្រយៅដៃ​​ទៅ​លើ​ទូរស័ព្ទទំនើប​របស់​ខ្លួន​នៅ​ឡើយ​ទេ ។ អ្វី​ដែល​មិត្ត​អ្នក​អាន​បាន​ឮនោះ​គឺ​គ្រាន់​តែ​ជា​ពាក្យចចាមអារ៉ាម​ ឬ​ក៏​ជា​ការ​វិភាគ​របស់​អ្នក​វិភាគ​មួយ​ចំនួន​ប៉ុណ្ណោះ​ថា៖ iPhone 5S អាច​នឹង​ត្រូវ​បំពាក់​ដោយ​បច្ចេកវិទ្យា​​សំគាល់​ក្រយៅ​ដៃ (fingerprint sensor), iPhone 6 អាច​នឹង​ត្រូវ​បំពាក់​ដោយ​បច្ចេកវិទ្យា​សំគាល់​ក្រយៅដៃ (fingerprint sensor) និង​​ ពាក្យចចាមអារ៉ាម​ថា Samsung នឹង​​បំពាក់​បច្ចេកវិទ្យាសំគាល់ក្រយៅដៃ​លើ Galaxy ជំនាន់​ក្រោយ ។
វា​ពិត​ជា​គួរ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​​ដែល​ក្រុមហ៊ុន​អេឡិចត្រូនិក​របស់ចិន​មួយ​ឈ្មោះ​ថា​ Konka បាន​ប្រកាស​ចេញនូវ​ទូរស័ព្ទទំនើប​របស់​ខ្លួន​មួយ​ម៉ូដែល​​​ជា​មួយ​នឹង​លក្ខណសម្បត្តិ​បច្ចេកទេស​ដ៏​ពិសេស​ដែល​ទូរស័ព្ទទំនើប​ផ្សេងៗ​រួម​ទាំង​ iPhones និង​ ខ្សែស្រឡាយ​ Samsung Galaxy S មិន​ធ្លាប់​មាន​​ពី​មុន​មក ។ ទូរស័ព្ទ​ដ៏​ថ្មី​សន្លាង​នោះ​គឺ Konka V981 ដែល​មាន​លក្ខណសម្បត្តិ​បច្ចេកទេស​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 4.8-inch
  • បច្ចេកវិទ្យា​អេក្រង់ Super AMOLED
  • CPU Quad-core 1.2GHz ឬ 1.5GHz
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 16 GB និង 32 GB
  • កាមេរ៉ា​ទំហំ 13 MP
  • ដំណើរការ​ដោយ Android 4.2 Jelly Bean
  • ថាមពល​ថ្ម 2,200mAh
បញ្ជាក់៖ ក្រុមហ៊ុន​ Konka នឹង​បើក​ឲ្យ​អតិថិជន​បញ្ជាទិញ​ទូរស័ព្ទ Konka V981 នៅ​ថ្ងៃទី០៣ ខែមិថុនា ខាង​មុខ​នេះ​ តម្លៃ​ប្រហែល $243 (តម្លៃ​នៅ​ចិន) ។ បើពិនិត្យ​លើ​រូបរាង​និង​លក្ខណសម្បត្តិ​បច្ចេកទេស​របស់​ទូរស័ព្ទទំនើប​នេះ​ វា​ពិត​ជា​ល្អ​ប្រសើរ​ សូម​ប្រិយមិត្ត​រង់ចាំ​សាកសួរ​រក​ទូរស័ព្ទ​នេះ​នៅ​តាម​ហាង​លក់ទូរស័ព្ទនានា​ក្នុង​រាជធានីភ្នំពេញ ៕