Sony ប្រកាសចេញកុំព្យូទ័រ Vaio Fit ជំនាន់ថ្មីប្រើ Windows 8
Sony Vaio ជាខ្សែស្រឡាយកុំព្យូទ័រយួរដៃដ៏ឆ្នើមរបស់ក្រុមហ៊ុន Sony ហើយបើយោងតាមសេចក្ដីរាយការណ៍របស់គេហទំព័រ CNET.com ដែលចុះផ្សាយនៅថ្ងៃនេះបានឲ្យដឹងក្រុមហ៊ុន Sony ទើបតែបានប្រកាសចេញនូវខ្សែស្រឡាយ Sony Vaio ចំនួនពីរម៉ូដែលទៀតគឺ Sony Vaio Tit 14 (អេក្រង់14-inch) និង Sony Vaio Fit 15 ។
កុំព្យូទ័រទាំងពីរម៉ូដែលនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់ដែលជាសិស្ស និស្សិត និង អ្នកជំនួញ ដែលចង់បានកុំព្យូទ័រយួរដៃដែលរចនាឡើងយ៉ាងពិសេស ហើយថែមទាំងមានតម្លៃទាបទៀតនោះ ។ លក្ខណសម្បត្តិបច្ចេកទេសខ្លះៗរបស់ Sony Vaio Fit 14 មានដូចជា៖ កម្រិតភាពច្បាស់ 1,600 x 900 pixels, បច្ចេកវិទ្យា NFC, CPU Core i5, អេក្រង់ Touch screen (10-point touch) និង មានតួធ្វើពីអាលុយមីញ៉ូម រីឯ Sony Vaio Fit 15 មានលក្ខណសម្បត្តិបច្ចេកទេសដូចជា៖ កម្រិតភាពច្បាស់ 1,920 x 1,080 pixels (Full HD), ប្រើបច្ចេកវិទ្យាអេក្រង់ Multi-Touchscreen, CPU Core i5, RAM 8 ចំពោះលក្ខណសម្បត្តិលម្អិតជាងនេះទៀតនោះ មិនមានប្រភពណាបញ្ជាក់នោះទេ ។
សូមបញ្ជាក់ថា Sony Vaio Fit 14 និង Sony Vaio Fit 15 នឹងត្រូវបញ្ចេញទៅលើទីផ្សារនាចុងខែឧសភានេះ ដោយលក់ក្នុងតម្លៃ $649 និង $699 រៀងគ្នា ៕