Samsung Galaxy Note 3 នឹង​មក​ជា​មួយ​ GPU 8 Core និង RAM 3GB

5/07/2013 0 Comments A+ a-


កាល​ពី​ពេល​មុន​ប្រិយ​មិត្ត​ទើប​តែ​ទទួល​បាន​នូវ​ព័ត៌មាន​ ល្បី​ថា​ទូរស័ព្ទ Samsung​ Galaxy Note 3 បំពាក់​ដោយ​អេក្រង់ 5.99-inch, CPU Exynos 5 Octa និង RAM 3 GB  ។ ដោយ​ឡែក​ពេល​​នេះ​​ពពក​ទើប​តែ​ទទួល​បាន​នូវ​ព័ត៌មាន​ដ៏​ថ្មី​ពី​គេហទំព័រ Cnet ប្រចាំ​តំបន់​អាស៊ី ដែល​​ប្រភព​ព័ត៌មាន​នេះ​បាន​​​សរសេរ​ឲ្យ​ដឹង​​​​ថា ​ក្រៅ​ពី​លក្ខណ​សម្បត្តិ​​ដែល​យើង​ទើប​តែ​ទទួល​បាន​ពី​ពាក្យ​ចចាមអារ៉ាម​​ចុច​ក្រោយ ​​ទូរស័ព្ទ​ទំនើប Samsung Galaxy Note 3 នឹង​បំពាក់​ដោយ GPU 8-core (ឬ octa-core ) ។
រូប​ Galaxy Note II :

​ក្រៅ​ពី​នេះ​បើ​​យោង​ទៅ​តាម​ប្រភព​ SamMobile បាន​​ចេញ​សេចក្ដី​រាយការណ៍​ថា ទូរស័ព្ទ​​ Galaxy Note 3 ដែល​ក្រុមហ៊ុន​មិន​ទាន់​បាន​ប្រកាស​ចេញ​នៅ​ឡើយ​នោះ​នឹង​​ត្រូវ​បំពាក់​ដោយ​អេក្រង់ 5.99-inch Full HD Super AMOLED display  ។
រូប​ Galaxy Note II :
យ៉ាង​ណា​មិញ​នៅ​ក្នុង​កម្រិត​អេក្រង់​ដែល​មាន​ទំហំ​ធំ​ គេ​ជឿ​ថា Galaxy Note 3 នឹង​មាន​នូវ​ CPU 8-core Exynos 5 processor និង GPU Mali 450 8-core បូក​រួម​ទាំង RAM 3GB និង​ប្រព័ន្ធ​ប្រតិបត្តិការ Android ចុង​ក្រោយ​ដែល​ក្រុមហ៊ុន​ Google ជិត​នឹង​ប្រកាស​ចេញ (5.0 Key Lime Pie ) ។ ​ដូច្នេះ​​ប្រសិន​បើ​ទូរស័ព្ទ​នេះ​ត្រូវ​បាន​បំពាក់​ដោយ​លក្ខណ​សម្បត្តិ​បែប​បច្ចេកទេស​ដូច​ជា​អ្វី​ដែល​ជា​​​ព័ត៌មាន​យើង​ទទួល​បាន​​នៅ​ពេល​នេះ នោះ Galaxy Note 3 នឹង​ក្លាយ​ជា​ទូរស័ព្ទ​​កាន់​តែ​គួរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​ចាប់​អារម្មណ៍​​​ ។ យ៉ាង​ណា​មិញ​​សូម​ប្រិយ​មិត្ត​រង់​ចាំ​តាមដាន​នូវ​លក្ខណសម្បត្តិ​របស់​ទូរស័ព្ទ​នេះ​ជា​បន្ត​បន្ទាប់​​​ទៀត​រហូត​ដល់​​ពេល​ដែល​​​ក្រុមហ៊ុន​ប្រកាស​ចេញ​ជា​ផ្លូវការ​នា​ ខែ​ កញ្ញា​ខាង​មុខ ៕