ទូរស័ព្ទទំនើប Sharp AQUOS 206SH ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ

5/09/2013 0 Comments A+ a-

តើ​ប្រិយមិត្ត​ធ្លាប់​ឃើញ​ផលិតផល​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Sharp ដែរ​ឬទេ? លោកអ្នក​ប្រហែល​ជា​មិន​ធ្លាប់​ឮ​ទេ ព្រោះ​ថា​ផលិត​ផល​គ្រឿង​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន​មួយ​នេះ​ដែល​ប្រិយមិត្ត​ភាគ​ច្រើន​ធ្លាប់​បាន​ស្គាល់​នោះ​មាន​ដូច​ជា៖ ទូរទស្សន៍ ម៉ាញេ ម៉ាស៊ីនត្រជាក់ ទូរទឹកកក និង​ផលិត​ផល​អេឡិចត្រូនិក​ជា​ច្រើន​មុខ​​ទៀត ប៉ុន្តែ​អ្វី​ដែល​ប្រិយមិត្ត​​មិន​ធ្លាប់​បាន​​ឃើញ​នោះ​គឺ ទូរស័ព្ទ ។
តាម​ពិត​ទៅ​ក្រុមហ៊ុន​ Sharp ធ្លាប់​បាន​​ចេញ​ទូរស័ព្ទទំនើប​ជា​ច្រើន​ម៉ូដែល​រួច​មក​ហើយ​​និង​ទទួល​បាន​ការ​ពេញ​និយម​ច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​​ដែល​ជា​ទឹកដី​កំណើត​របស់​ខ្លួន​នោះ ។ ដោយឡែក​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ក្រុមហ៊ុន​ Sharp បាន​ប្រកាស​ចេញ​នូវ​ទូរស័ព្ទទំនើប​ដ៏​ថ្មី​សន្លាង​មួយ​ម៉ូដែល​ទៀត​គឺ Sharp AQUOS 206SH​ ដែល​មាន​លក្ខណសម្បត្តិ​បច្ចេកទេស​ដូច​ខាង​ក្រោម៖

  • អេក្រង់​ទំហំ 5-inch
  • កម្រិត​ភាព​ច្បាស់ 1,080p Full HD
  • CPU Quad-core 1.7GHz (Snapdragon S4 Pro) ឬ​អាច​មាន​ជម្រើស CPU Octa-core
  • RAM 2 GB
  • កាមេរ៉ា​ក្រោយ​ទំហំ 13.1 MP និង កាមេរ៉ា​មុខ 2.07 MP
  • ដំណើរការ​ដោយ​ Android 4.2 Jelly Bean
  • រចនា​ឡើង​យ៉ាង​ពិសេស​ការពារ​ការ​ជ្រាប​ទឹក (អាច​ឋិត​ក្នុង​ទឹក​ជម្រៅ​ ១ម៉ែត្រ បាន​រយៈ​ពេល​ ៣០ នាទី)
  • ថាមពល​ថ្ម 3,080mAh
បញ្ជាក់​៖ ក្រុមហ៊ុន Sharp នឹង​ចាប់​ផ្ដើម​ចេញ​លក់ទូរស័ព្ទ AQUOS 206SH នៅ​ចុង​ខែមិថុនា​ ខាង​មុខ​នេះ​ ប៉ុន្តែ​ចំពោះ​តម្លៃ​ក្រុមហ៊ុន​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ៕