កុំព្យូទ័របន្ទះស្ដើង​ Ramos X10 Mini Pad បំពាក់​ដោយ​​ CPU Quad-core តម្លៃ​ត្រឹម​តែ $180

5/09/2013 0 Comments A+ a-

ក្រុមហ៊ុន Ramos ទើប​តែ​បាន​ប្រកាស​ចេញ​លក់​កុំព្យូទ័របន្ទះស្ដើង​ម៉ូដែល Ramos X10 Mini Pad ដែល​​គេ​ជៀ​ថា​ជា​កុំព្យូទ័របន្ទះស្ដើង​ដែល​ចម្បង​តាម​រូបរាង​របស់ Apple iPad mini ។ ប្រភព​ពី​គេហទំព័រ​ចិន gizchina.com បាន​​លើក​ឡើង​ថា​ X10 Mini Pad មិន​ត្រឹម​តែ​មាន​រូបរាង​ដូច​​​ iPad mini ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ថែម​ទាំង​មាន​​លក្ខណសម្បត្តិ​បច្ចេកទេស​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​ជា​ពិសេស​នោះ​គឹតម្លៃ​ទាប​ច្រើន​ណាស់​បើ​ធៀប​ទៅ​នឹង​ Apple iPad mini ។
ខាង​ក្រោម​នេះ​ជា​លក្ខណសម្បត្តិ​បច្ចេកទេស​របស់​ Ramos X10 Mini Pad ៖
  • អេក្រង់​ទំហំ 7.85-inch
  • កម្រិត​ភាព​ច្បាស់​ 1,024 x 768 pixels
  • CPU Quad-core 1.5GHz
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ 16 GB (អាច​បន្ថែម​​ microSD 32 GB )
  • មាន​៖ រន្ធ​ដោត​ USB, HDMI
  • កាមេរ៉ា​មុខ​ទំហំ 2 MP និង​កាមេរ៉ា​ក្រោយ​ទំហំ 5 MP
  • ដំណើរការ​ដោយ​ Android 4.1 Jelly Bean
  • មាន​ Wi-Fi 802.11 b/n/g
  • ថាម​ពល​ថ្ម 4,000mAh
​បញ្ជាក់៖ បច្ចុប្បន្ន​កុំព្យូទ័របន្ទះស្ដើង​នេះមាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ ដោយ​លក់​ក្នុង​តម្លៃ​ប្រហែល $180 ចំណែក​ទីផ្សារ​កម្ពុជា​ សូម​ប្រិយមិត្ត​សាកសួរ​តាម​ហាង​លក់​កុំព្យូទ័រ/ទូរស័ព្ទ​នានា​ក្នុង​រាជធានី​ភ្នំពេញ ៕