ពាក្យ​ចចាមអារ៉ាម Nokia Max 4.7-inch ជា​ទូរស័ព្ទ​ LTE មាន​តម្លៃ​ទាប​​

5/09/2013 0 Comments A+ a-

ក្នុង​រយៈ​ពេល​​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា មាន​ព័ត៌មាន​ជា​ច្រើន​ដែល​ទាក់​ទង​ទៅ​នឹង​ទូរស័ព្ទ​ទំនើប​របស់​ក្រុមហ៊ុន​ Nokia ។ យ៉ាង​ណា​មិញ​សម្រាប់​ទូរស័ព្ទ​ទំនើប​បច្ចុប្បន្ន​​​ បច្ចេកវិទ្យា LTE ក៏​ជា​​លក្ខណ​សម្បត្តិ​សំខាន់​មួយ​​​នៃ​ទូរស័ព្ទ​ទាំង​នោះ​ផង​ដែរ ។ ​ដោយ​ឡែក បើ​​យោង​ទៅ​តាម​ប្រភព ubergizmo បាន​ឲ្យ​ដឹង​ថា ​ទូរស័ព្ទ​ Nokia ថ្មី​មួយ​​ម៉ូដែល​ទៀត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​គឺ Nokia Max ​​​​នឹង​​ក្លាយ​ជា​ទូរស័ព្ទ​​ទំនើប​​​មាន​តម្លៃ​ទាប​ជាង​គេ​ក្នុង​ចំណោម​​​ទូរស័ព្ទ​ទំនើប​ដែ
ល​​បំពាក់​ដោយ​​ប្រព័ន្ធ​បច្ចេកវិទ្យា LTE ​ ។
តាម​របាយការណ៍​​​មួយ​បាន​ឲ្យ​ដឹង​ថា ទូរស័ព្ទ​ទំនើប Nokia Max មាន​​​ឈ្មោះ​ពិត​ប្រាកដ​ថា Nokia Lumia 625 ដែល​ទូរស័ព្ទ​នេះ​នឹង​បំពាក់​ដោយ​អេក្រង់ 4.7-inch 800×480 SuperSensitive LCD, CPU 1.2 GHz processor និង RAM 512MB ។ ក្រៅ​ពី​នេះ Nokia Max បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុង​ក្រោយ LTE និង​មាន​ថាមពល​ថ្ម 2,000mAh ។
សូម​បញ្ជាក់​ថា មិន​ទាន់​មាន​ព័ត៌មាន​លំអិត​ពី​ទូរស័ព្ទ Nokia Max ឬ Lumia 625 នោះ​នៅឡើយ​ទេ ៕