Samsung, Intel វិនិយោគលើក្រុមហ៊ុន វិភាគសំឡេង ដើម្បីជំរុញកម្មវិធី voice command របស់ខ្លួនកាន់តែប្រសើរឡើង
ក្រុមហ៊ុន Samsung, Intel និង Telefónica បានរួមសហការគ្នា ធ្វើដូចក្រុមហ៊ុន Google និងបាន វិនិយោគ ក្រុមហ៊ុន Expect Labs ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាមួយ ជាពិសេស វិនិយោគផ្នែកវិភាគ សំឡេង (speech analysis ) នេះបើយោងតាមទីភ្នាក់ងារ ព័ត៌មាន IDC News Service បានរាយ ការណ៍។
ក្រុមហ៊ុន Expect Labs មានមូលដ្ឋាននៅទីក្រុង សាន់ហ្វ្រាន់ស៊ីស្គូល បានបង្កើតបច្ចេកវិទ្យាមួយ ដែលអាច វិភាគនិងយល់ពីការសន្ទនា នៅក្នុងពេលវេលាជាក់លាក់ ហើយក្រោយមក បច្ចេកវិទ្យានោះ បានប្រើប្រាស់ ទិន្នន័យសន្ទនានេះ ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធ។ កាលពីដើមឡើយ ក្រុមហ៊ុន បានបង្កើត កម្មវិធី iPad មួយ ត្រូវបានគេស្គាល់ថា MindMeld ដែលអាចវិភាគការសន្ទនា និងអាច បង្ហាញមាតិការ ព័ត៌មានពាក់ព័ន្ធនានា ដូចជា រូបភាព វីដេអូ និងអត្ថបទជាដើម។
នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន លោក Timothy Tuttle ព្យាករថា នៅរយៈពេល ប៉ុន្មានឆ្នាំទៀត ឧបករណ៍ភ្ជាប់ បច្ចេកវិទ្យានេះ នឹងដឹងថា យើងជានណា យល់នូវអ្វី ដែលយើងនិយាយ ហើយថែមទាំង អាចមានសមត្ថភាព អាចកាត់យល់នូវគោល បំណង របស់យើង និងចូលរួមផ្តល់ នូវអ្វីដែល យើងត្រូវការជាមិនខាន។
តំណាងក្រុមហ៊ុននេះ បាននិយាយថា ការវិនិយោគថ្មីជាច្រើន នឹងជួយខ្លួន ក្នុងការបង្កើន ល្បឿនអភិវឌ្ឍន៍ និងពង្រីកបច្ចេកវិទ្យា របស់ខ្លួនទៅកាន់ ឧស្សាហកម្មផ្សេងៗគ្នា ជាច្រើន និងទីផ្សារ កាន់តែច្រើន។ ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួនរង់ចាំ ដើម្បីបញ្ចូលនូវ ប្រភេទ បច្ចេកវិទ្យាវៃឆ្លាតថ្មីៗ ចូលទៅក្នុងស្មាតហ្វូន Tabletនិងsmart TVs របស់ខ្លួនជានិច្ច។

