ឮថា iPad mini ក្តាប់ទីផ្សារនាំចេញ iPad ទាំងអស់ ៦៤ភាគរយ នៅត្រីមាសទី៤
មានការលេចឮ ព័ត៌មានថា iPad mini កំពុងតែទទួលទំហំនាំ ចេញច្រើន លើសម៉ូដែលi Pad មុនៗរបស់ខ្លួន។ ប្រភពព័ត៌មាន មិនបញ្ចេញឈ្មោះ ជាច្រើនបានប្រាប់ទី ភ្នាក់ងារព័ត៌មាន Digitimes ថា ក្រុមហ៊ុន Apple បានចេញលក់ iPad mini ចំនួន ១២,៥លានគ្រឿង កាលពីត្រីមាសទី៤ ឆ្នាំ 2012 ដែលក្តាប់ ទីផ្សារបានចំនួន ៦៤ ភាគរយក្នុង ចំណោមទីផ្សារ ចេញលក់ iPad ទាំងអស់។
របាយការណ៍តួលេខលក់ iPad mini នឹងផ្តល់ឲ្យ Tablet ទំហំ៨អ៊ីញរបស់ ក្រុមហ៊ុន Apple ស្ទុះឡើង ខ្ពស់លើស គូប្រកួត Google Nexus 7 tablet ជាមិនខានដែលតាមទី ភ្នាក់ងារព័ត៌មាន Digitimes បាននិយាយថា តួលេខចេញលក់ខាងលើ គឺបូកបញ្ចូលទាំង iPad mini ៤,៥លានគ្រឿង ដែលបាន លក់អស់កាលពី បង្ហាញខ្លួនលើកដំបូង នៅរដូវក្តៅកន្លងទៅ។
ពាក្យចចាមរ៉ាម ជាច្រើនបានព្យាករថា ក្រុមហ៊ុន Apple ប្រហែលជាកំពុងតែ ធ្វើការងារ នៅលើការ បង្កើតវើហ្សិន iPad mini ថ្មីចំនួន ២ប្រភេទ សម្រាប់បង្ហាញខ្លួន ក្នុងរដូវស្លឹកឈើជ្រុះ នេះហើយ។ វើហ្សិន តម្លៃថ្លៃជាងមុន មួយជាមួយអេក្រង់ បង្ហាញរូបភាព full Retina និងវើហ្សិនតម្លៃថោក ជាងមុន អាចនឹងចូលមក ប្រកួតប្រជែង ជាមួយនឹង Nexus 7 និង Kindle Fire HD របស់ក្រុមហ៊ុន Amazon។