Samsung នឹងប្រកាសចេញជាផ្លូវការនូវ Galaxy S4 mini នៅថ្ងៃទី២០ មិថុនា
កាលពីថ្ងៃច័ន្ទសប្ដាហ៍នេះក្រុមហ៊ុន Samsung បានផ្ញើលិខិតអញ្ជើញទៅកាន់ក្រុមអ្នកសារព័ត៌មានដើម្បីឲ្យចូលរួមក្នុងកម្មវិធីបង្ហាញផលិតថ្មីៗរបស់ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android និង Windows ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ មិថុនា ឆ្នាំ២០១៣ នាទីក្រុងឡុង ។
ប្រភពពីគេហទំព័រ The Wall Street Journal បានអះអាងថាក្រុមហ៊ុន Samsung នឹងប្រកាសចេញជាផ្លូវការនូវទូរស័ព្ទទំនើប Galaxy S4 mini នៅក្នុងព្រឹត្តិការណ៍នោះដែរ ។ សូមរំលឹកផងដែរថាទន្ទឹមនឹង Galaxy S4 mini មិនទាន់បានប្រកាសចេញជាផ្លូវការផងនោះកាលពីប៉ុន្មានថ្ងៃមុននេះក៏មាន លេចចេញរូបភាព Galaxy S4 mini ពណ៌សផងដែរ ។ ប្រភពចចាមអារ៉ាមចុងក្រោយមួយបានអះអាងថា Galaxy S4 mini នឹងមានលក្ខណសម្បត្តិបច្ចេកទេសមួយចំនួនដូចខាងក្រោម៖
(ទូរស័ព្ទតូចជាងគេគឺ Galaxy S4 mini)
- អេក្រង់ទំហំ 4.3-inch qHD
- CPU Dual-core 1.6GHz (Exynos 5210)
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.2.2 Jelly Bean
សូមបញ្ជាក់៖ កាលបរិច្ឆេទនៃការប្រកាសចេញជាផ្លូវការនូវទូរស័ព្ទទំនើប Galaxy S4 mini នេះគឺគ្រាន់តែជាការសន្និដ្ឋានរបស់ប្រភពខាងលើតែប៉ុណ្ណោះ ចំពោះព័ត៌មានពិតយ៉ាងណានោះ សូមប្រិយមិត្តរង់ចាំតាមដាននៅថ្ងៃដែល Samsung បើកកម្មវិធីបង្ហាញផលិតផលថ្មីដែលដំណើរការដោយ Android OS និង Windows OS ៕
រូបភាព Galaxy S4 mini ពណ៌ស
