G Note 3 ​បំពាក់​ដោយ​កាមេរ៉ា 13MP ជា​មួយ​នឹង​បច្ចេកវិទ្យា OIS និង Optical zoom

5/29/2013 0 Comments A+ a-

ថ្មីៗ​នេះ​ក្រុមហ៊ុន​ Samsung ទើប​តែ​​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ Ative ដំណើរការ​ដោយ Windows Phone និង ស្រឡាយ Galaxy ដំណើរការ​ដោយ​ Android នា​ថ្ងៃ​ទី​២០ ខែ​មិថុនា​​​ នៅ​ក្នុង​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស​ ​ខាង​មុខ​។ ដោយ​ឡែក​ស្រប​ពេល​ដែល​មាន​​​ការ​ជូន​ដំណឹង​​ពី​​ក្រុមហ៊ុន Samsung ​​​គេ​ក៏​ទទួល​បាន​នូវ​ពាក្យ​ចចាមអារ៉ាម​​ថ្មី​មួយ​បាន​ផ្ទុះ​ឡើង​​ផង​ដែរ​ថា ​ទូរស័ព្ទ​ទំនើប Galaxy Note 3 នឹង​បំពាក់​ដោយ​កាមេរ៉ា​ទំហំ 13MP ជា​មួយ​នឹង​បច្ចេកវិទ្យា OIS និង Optical zoom ។
នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ព័ត៌មាន​ដែល​គេ​ទទួល​បាន​ពី​លក្ខណ​សម្បត្តិ​ពិត​ប្រាកដ​របស់​ទូរស័ព្ទ​ទំនើប​ Galaxy Note 3 រួម​មាន​តែ​ តួ​ផលិត​ចេញ​ពី​ប្លាស្ទិក ​និង​​បំពាក់​ដោយ​អេក្រង់​​​​ 5.9-inch OLED display (មិន​អាច​បត់​បែន​បាន​) ប៉ុណ្ណោះ ។ យ៉ាង​ណា​មិញ​ បើ​យោង​ទៅ​តាម​គេហទំព័រ​របស់​កូរ៉េ​ឈ្មោះ ET News បាន​ឲ្យ​ដឹង​ថា​ ទូរស័ព្ទ​ទំនើប Galaxy Note 3 នឹង​ត្រូវ​ក្រុមហ៊ុន Samsung ​​បំពាក់​ដោយ​កាមេរ៉ា​ទំហំ 13MP ដូច​ជា Galaxy S 4 ដែរ ប៉ុន្តែ​​​មាន​បន្ថែម​​នូវ​បច្ចេកវិទ្យា​កាមេរ៉ា OIS និង Optical zoom ដែល​​​ធ្វើ​ឲ្យ​កាមេរ៉ា​របស់ Galaxy Note 3 កាន់​តែ​មាន​ភាព​​ច្បាស់​ជាង​កាមេរ៉ា​ដែល​មាន​នៅ​លើ Galaxy S4 បច្ចុប្បន្ន ។
​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​​ ​ថ្វី​បើ​ពេល​នេះ​ក្រុមហ៊ុន​ Samsung កំពុង​​តែ​បាន​ព្យាយាម​​ធ្វើ​ការ​បញ្ចូល​នូវ​បច្ចេកវិទ្យា Optical zoom ​ទៅ​ក្នុង​ទូរស័ព្ទ Galaxy Note​​ 3 ប៉ុន្តែ​ដោយ​មាន​បញ្ហា​មួយ​ចំនួន​ទៅ​នឹង​​ភាព​ស្ដើង​របស់​ឧបករណ៍​ដូច្នេះ​គំនិត​នេះ​អាច​នឹង​​ត្រូវ​បោះ​បង់​នៅ​ពេល​ក្រោយ​ក៏​ថា​បាន ។

ជា​ការ​ពិត​ទោះ​បី​ជា​​មិន​បាន​បញ្ចូល​នូវ Optical zoom ​​​ទៅ​ក្នុង​​កាមេរ៉ា​ 13MP ​របស់​​​​ Galaxy Note 3 ​ក៏​ទូរស័ព្ទ​នេះ​​​អាច​នឹង​​មាន​​កាមេរ៉ា​ដែល​​ជា​ទី​ទាក់ទាញ​​ផង​ដែរ ​ព្រោះ​ថា ​សូម្បី​តែ​ក្រុមហ៊ុន Nokia ក៏​កំពុង​តែ​ព្យាយាម​បញ្ចូល​នូវ​បច្ចេកវិទ្យា​កាមេរ៉ា OIS ទៅ​ក្នុង​កាមេរ៉ា​របស់​​ទូរស័ព្ទ​ស្រឡាយ​​ Lumia ជំនាន់​ក្រោយ​របស់​គេ​ផង​ដែរ ៕