Apple កំពុង​ធ្វើ​ការ​លើ iPad Maxi មាន​អេក្រង់ 12.9-inch

5/29/2013 0 Comments A+ a-

នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​នេះ​ការ​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Apple ហាក់​មាន​ភាព​យឺតយ៉ាវ​គួរ​ឲ្យ​បារម្ភ​ ។ តាម​ធម្មតា​​នៅ​ក្នុង​រយៈ​ពេល ៦​ម្ដង​ក្រុមហ៊ុន​គឺ​អាច​នឹង​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​ថ្មី​​របស់​គេ​ហើយ ប៉ុន្តែ​​មក​ទល់​នឹង​ពេល​នេះ​ក្រុមហ៊ុន​​នូវ​មិន​ទាន់​បាន​ប្រកាស​ចេញ​នូវ​កុំព្យូទ័រ​ថ្មី​របស់​គេ​នៅ​ឡើយ​ទេ​ ។
ប្រហែល​ជា​នៅ​ចុង​ឆ្នាំ​នេះ​ក្រុមហ៊ុន Apple ​នឹង​ប្រកាស​ចេញ​នូវ​​ជំនាន់​ថ្មី​នៃ​ iPad និង iPad Mini ហើយ​ក៏​អាច​នឹង​ប្រកាស​ចេញ​នូវ​ជំនាន់​ថ្មី​នៃ​ iPhone និង iOS 7 ក្រៅ​ពី​នេះ​ក៏​នូវ​មាន iWatch និង ​iPhone មាន​តម្លៃ​ទាប​ដែល​​ជា​ពាក្យ​ចចាមអារ៉ាម​​ផង​ដែរ​ក៏​ថា​បាន ។
បើ​យោង​ទៅ​តាម​ប្រភព Korea ETNews បាន​ឲ្យ​ដឹង​ថា បន្ថែម​ទៅ​លើ​​ផលិត​ផល​ថ្មី​​ផ្សេង​ទៀត​របស់​ Apple ​​គឺ​មាន​​លក្ខណៈ​លាយ​​គ្នា ​ដែល​ផលិត​ផល​នោះ​មាន​ឈ្មោះ​ថា​ ​iPad Maxi ​មាន​អេក្រង់​ទំហំ 12.9-inch នឹង​​ត្រូវ​បាន​​​​លោក Tim​ Cook  មាន​គម្រោង​​នឹង​ប្រកាស​ចេញ​​នា​ឆ្នាំ​ក្រោយ​ ។ ​យោង​តាម​ប្រភព​​ឧស្សាហកម្ម ក្រុមហ៊ុន Apple កំពុង​និយាយ​​រួច​រាល់​ហើយ​ទៅ​នឹង​កូរ៉េ​ ក្នុង​ការ​​ផ្គត់​ផ្គង់​​ display ​​និង​​គ្រឿង​បន្លាស់​ផ្សេងៗ​ទៀត​នៃ​ឧបករណ៍ ។
Apple នឹង​​​​មាន​ភាព​យ៉ាង​​សកម្ម​ជា​មួយ​នឹង​គោល​ដៅកុំព្យូទ័រ Ultrabooks អេក្រង់ 13-inch និង Notebooks ជា​មួយ​នឹង​ iPad Maxi ​ក្នុង​ការ​​ផ្ដល់​ឲ្យ​មាន​នូវ​ភាព​កាន់​តែ​ប្រើ​សើ និង​មាន​ថាមពល​ថ្ម​​កាន់​តែ​ខ្លាំង​ ​​។ គោល​ដៅ​ផ្សេង​ទៀត​នោះ​គឺ​​កុំព្យូទ័រ​បន្ទះ​ស្ដើង អេក្រង់ 12.9-inch ​សម្រាប់​ទីផ្សារ​​នៃ​ការ​អប់រំ និង digital textbook (សៀវភៅ​ឌីជីថល​) ដែល​តាម​រយៈ​ screen ធំ​វា​នឹង​ត្រូវ​ប្ដូរ​សៀវភៅ​ក្រដាស​ធម្មតា​មក​ជា​ជា digital textbooks ​ហើយ Apple ក៏​មាន​ដៃ​គូ​ក្នុង​ការ​​អភិវឌ្ឍ​​បច្ចេកវិទ្យា display ​ដើម្បី​កាន់​បន្ថយ​នូវ​កម្រិត​ពន្លឺ​ចាំង​ជះ​ ដើម្បី​ប្រើ​សម្រាប់​បន្ទប់​សិក្សា​ផង​ដែរ​ ៕