LG ប្រកាស​ចេញ Nexus 4 ពណ៌​ស​ជា​ផ្លូវ​ការ​​​

5/29/2013 0 Comments A+ a-

បន្ទាប់​ពី​លេច​ចេញ​នូវ​រូប​រាង​ជា​ច្រើន​លើក​ច្រើន​សារ​មក​ ពេល​នេះ​ទូរស័ព្ទ​ទំនើប LG Neuxus 4 ពណ៌ស​ ត្រូវ​បាន​ក្រុមហ៊ុន LG ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ ។ ​ទូរស័ព្ទ​ទំនើប LG Nexus 4 ពណ៌​ស គឺ​មិន​មាន​អ្វី​ដែល​ខុស​គ្នា​ច្រើន​ទៅ​នឹង​ម៉ូដែល​ពណ៌​ខ្មៅ​នោះ​ទេ​ ដែល​ទូរស័ព្ទ​នេះ​ត្រូវ​បាន​បំពាក់​ដោយ បន្ទះ​ chipset Snapdragon S4 Pro អេក្រង់ 4.7-inch True HD IPS display ដែល​មាន​កម្រិត​ភាព​ច្បាស់ WXGA (759 x 1280)  និង​អាច​បង្ហាញ​ភាព​ច្បាស់​ 318 pixels ក្នុង​ 1-inch ។

ថ្ងៃ​នេះ​ទូរស័ព្ទ​ទំនើប Nexus 4 ពណ៌​ស ត្រូវ​បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ជា​លើក​ដំបូង​​ហើយ​​នៅ​ក្នុង​ទីក្រុង​​ហុងកុង​ក្នុង​តម្លៃ​ប្រហែល​ $299 សម្រាប់​ម៉ូដែល 8GB និង $349 សម្រាប់​ម៉ូដែល $16GB ។ ​យ៉ាង​ណា​មិញ​ចំពោះ​លក្ខណសម្បត្តិ​របស់​ទូរស័ព្ទ​រួម​មាន RAM 2GB កាមេរ៉ា 8MP និង​អ្វី​ដែល​ពិសេស​ជាង​គេ​នោះ​គឺ​ កាមេរ៉ា Photosphere របស់ Google ដែល​អាច​ថត​រូប​បាន​ជុំ​វិញ​ទាំង​លើ​និង​ក្រោម​បាន​​ពេញ​មួយ​ជុំ​ដូច​ជា​បាល់ ។
សូម​បញ្ជាក់​ថា ចំពោះ​ទីផ្សារ​ដែល​ក្រុមហ៊ុន​​ត្រូវ​នាំ​ចេញ​​​នា​​ពីរ​បី​សប្ដាហ៍​ខាង​មុខ​​នោះ​​រួម​មាន​ អាស៊ី អាមេរិក​ខាង​ជើង អឺរ៉ុប ​និង​មជ្ឈិមបូព៌ា ​។ យ៉ាង​ណា​មិញ​ទាក់​ទង​ទៅ​នឹង​ទូរស័ព្ទ Nexus យើង​ក៏​ទទួល​បាន​នូវ​ព័ត៌មាន​ព្រម​គ្នា​ផង​ដែរ​ថា ​ក្រុមហ៊ុន LG នឹង​មិន​ធ្វើ​ការ​ផលិត​នូវ​ Nexus 5 ដែល​ជា​ទូរស័ព្ទ Nexus ជំនាន់​ក្រោយ​នោះ​ទេ ហើយ​ក្រុមហ៊ុន​ក៏​នឹង​មិន​ផលិត​ចេញ​នូវ​ទូរស័ព្ទ​ដែល​​មាន​អេក្រង់​អាច​បត់​បែន​បាន​នោះ​នៅ​ក្នុង​ឆ្នាំ​នេះ​​ផង​ដែរ ៕