ចោរ​លួច​ម៉ា​ញ៉េ​តូ​ត្រូវ​សមត្ថ​កិច្ច​ក្របួច​បាន​

5/29/2013 0 Comments A+ a-

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ចោរ​លួច​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ បន្ទាប់​ពី​ជន​នេះ​ធ្វើ​សកម្ម​ភាព​លួច​​ម៉ាញ៉េ​តូ​ម៉ូតូ​វី​វ៉ា​មួយ​គ្រឿង​កាល​ពី​វេលា​ម៉ោង​១ និង​២៥​នាទី​រសៀល​ ថ្ងៃ​ទី​២៩ ឧសភា ២០១៣ នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។ ជន​សង្ស័យ​ត្រូវ​បា​ន​គេ​ស្គាល់​ឈ្មោះ​ម៉ៅ វុទ្ធី​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ ក្រោយ​ពី​កើត​ហេតុ​ ជន​សង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​នាំ​ទៅ​ប៉ុស្តិ៍​នគរ​បាល​ទឹក​ថ្លា​ចាត់​ការ​តាម​នីតិ​វិធី​ ៕ដោយ កោះសន្តិភាព