Samsung និង BlackBerry ត្រូវមន្ទីរ Pentagon ជ្រើសរើស
កាលពីដើមសប្ដាហ៍នេះ មានព័ត៌មានលេចឮថា ក្រសូងការពារជាតិអាមេរិក កំពុងតែជ្រើសរើសស្មាតហ្វូន សម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរ Pentagon ដោយក្នុងនោះ មាន Samsung, Apple និង BlackBerry ដែលស្ថិតក្នុងការពិចារណា។
នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ ក្រសួងការពារជាតិអាមេរិក បានអនុម័តជ្រើសរើសយកស្មាតហ្វូន BlackBerry Z10 និង Q10 របស់ក្រុមហ៊ុន BlackBerry ព្រម Galaxy S4 របស់ក្រុមហ៊ុន Samsung។
បើទោះបីជា មានការអនុម័ត ពីក្រសួងការពារពិតមែនក្ដី ប៉ុន្តែការបញ្ជាទិញស្មាតហ្វូនអស់ទាំងនោះ នៅមិនទាន់ត្រូវបានធ្វើឡើងនោះទេ គម្រោងនៃការបញ្ជាទិញ អាចនឹងធ្វើឡើងនៅក្នុងពេលណាមួយ។
យោងតាម AllThingsD បានឲ្យដឹងថា នៅក្នុងមន្ទីរ Pentagon មានអ្នកប្រើទូរស័ព្ទចល័តចំនួន ៦០០.០០០គ្រឿង៕