ឮថា BlackBerry Q10 ជោគជ័យខ្លាំង នៅកាណាដា

5/04/2013 0 Comments A+ a-


វាមើលទៅហាក់បី ដូចជា អ្នកគាំទ្រBlackBerry  ពិតជាពេញចិត្តយ៉ាងខ្លាំង ទៅលើរូបរាង keyboard របស់ពួកគេណាស់។
យោងតាមទីភ្នាក់ងារព័ត Barron បានបង្ហាញពួកយើងពី កំណត់សម្គាល់ថ្មីមួយមកពី លោក Peter Misek អ្នកវិភាគម្នាក់ប្រចាំ ក្រុមហ៊ុន Jefferies ដែលបានអះអាងថា តាមរយៈការ ត្រួតពិនិត្យ ស្តុកលក់ទំនិញជាច្រើន នៅក្នុងទីក្រុងតូរុនតូ បង្ហាញថា ស្មាតហ្វូន BlackBerry Q10 បាននឹងកំពុងលក់ បានយ៉ាងល្អបំផុត និងបានលក់អស់ពីស្តុក ឬក៏អាចថាចំនួននៅក្នុងស្តុក នោះ មានកំណត់នៅក្នុង ទីក្រុងក៏ថាបាន។   
កំណត់សម្គា់របស់ លោក Misek ពីការលក់ស្មាតហ្វូន Q10 នៅប្រទេសកាណាដា ក្រោយនេះ មានភាពស្រដៀងគ្នា នឹងកំណត់សម្គាល់មួយ ដែលលោកបានសរសេរ កាលពីដើមសប្តាហ៍នេះ អំពីភាពខ្លាំងនៃការលក់ស្មាតហ្វូន Q10 នៅចក្រភព អង់គ្លេសដែរ។ ដូចនេះ វាហាក់បីដូចជា ស្មាតហ្វូន Q10 មានតម្រូវការខ្លាំង នៅកន្លែងមួយចំនួន កាលពី១សប្តាហ៍ដំបូង នៃវត្តមាន របស់ខ្លួន។
ស្មាតហ្វូន Q10 ដែលត្រូវបានគេរចនាឡើង ដើម្បីឲ្យមើលទៅ ហាក់បីដូចជាទូរស័ព្ទ iconic pre-touchscreen BlackBerry នោះ មានលក្ខណៈ ពិសេសដូចជា មានអេក្រង់ ៣,៥អ៊ីញ មានបំពាក់ dual-core processor ល្បឿន1.5GHz  មានកាមេរ៉ាទំហំ 8-megapixel ខាងមុខមាន កាមេរ៉ាទំហំ 2-megapixel មាន 2GB RAM មានអង្គចង់ចាំទំហំ 16GB និងមានថាមពលថ្ម កំលាំង 2,100 mAh៕