Hacker ដែល​​ចាប់​​ខ្លួន​​នៅ​បាងកក នៅ​ពេល​នេះ​ត្រូវ​បាន បើក​សវនា​ការ​កាត់​ទោស

5/04/2013 0 Comments A+ a-


Hacker មួយរូបដែលត្រូវបានចាប់ខ្លួន នៅក្នុងអាកាសយាន្តដ្ឋាន បាងកក ប្រទេសថៃ កាលពីដើមឆ្នាំ២០១៣ នៅពេលនេះត្រូវបានតុលាការរដ្ឋ Atlanta បើកសវនាការកាត់ទោស។
លោក Hamza Bendelladj វ័យ ២៤ឆ្នាំ ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសថៃ បន្ទាប់ពីទីភ្នាក់ងារ ស៊ើបអង្កេតឧក្រិដ្ឋកម្ម តាមប្រព័ន្ធកុំព្យូទ័របានរកឃើញថា លោកបានប្រើ SpyEye ក្នុងការ Hack ចូលប្រព័ន្ធកុំព្យូទ័រ និងគណនីធនាគារ អស់រយៈពេល ៣ឆ្នាំមកហើយ។
លោក Bendelladj បានដឹងខ្លួនថា លោកត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន ក៏ចាប់ផ្ដើមរត់គេច ក៏ប៉ុន្តែព័ត៌មានរបស់លោក ត្រូវបានបាចសាច រហូតឈានដល់ការ ចាប់ខ្លួននៅក្នុងអាកាសយាន្តដ្ឋាន បាងកក។
សមត្ថកិច្ចមិនបានបង្ហើប ឲ្យដឹងពីទឹកប្រាក់ដែលលោក បានលួចពីធនាគារនោះទេ ប៉ុន្តែបើតាមការឲ្យដឹង ពីប្រភពដែលជិតស្និទ្ធនឹងប៉ូលិស បានឲ្យដឹងថា បុរសម្នាក់នេះ ប្រហែលជាមិនសូវមាន ទោសធ្ងន់ធ្ងរនោះទេ។
គួរបញ្ជាក់ផងដែរថា តុលាការនៅមិនទាន់កាត់ទោសលោក ឲ្យជាប់ទោសកម្រិតណានោះទេ ប៉ុន្តែនឹងប្រកាសឲ្យដឹង នៅពេលសវនាការកាត់ទោស ត្រូវបានបញ្ចប់៕