អ្នកលេងហ្គេម ភាគច្រើន បានងាកទៅរក លេងហ្គេមអនឡាញ
ប្រាំពីរនាក់ក្នុងចំណោម១០នាក់ ដែលលេងវីដេអូហ្គេម បានងាកទៅលេងហ្គេមនៅលើអនឡាញនេះ បើយោងតាមការស្រាវជ្រាវ កាលពីពេលថ្មីៗនេះ។

ក្រុមស្រាវជ្រាវបានឲ្យដឹង អ្នកលេងហ្គេមបានចាប់ផ្ដើម ចាប់អារម្មណ៍នឹងការលេងហ្គេមតាមរយៈ អនឡាញចាប់ពីចុងឆ្នាំ ២០១២ ហើយកើនឡើងខ្ពស់នៅដើមឆ្នាំ ២០១៣។
តំណាង NPD Group បានឲ្យដឹងថា អ្នកលេងហ្គេមបានចំណាយពេល ២ភាគ៣ នៃពេលវេលាសម្រាប់លេងហ្គេម ទៅលេងហ្គេមអនឡាញវិញ៕