Google តែងតាំងប្រធាន រចនាហ្គេមថ្មី
យោងតាមគេហទំព័រ Phone Arena បានឲ្យដឹងថា ក្រុមយក្ស Google បានតែងតាំងលោក Noah Falstein ជាប្រធានរចនាហ្គេម ដែលពីមុន ឡើយ មុខងារនេះពុំមាននោះទេ សម្រាប់ Google។
លោក Falstein មានបទពិសោធនៅក្នុងឧស្សាហកម្មហ្គេមតាំងពីឆ្នាំ ១៩៨០ហើយកន្លែងដែលលោកធ្លាប់ ធ្វើការ មានដូចជា ក្រុមហ៊ុន LucasArts, 3DO និង Dreamworks ជាដើម។ មកដល់ឆ្នាំ ១៩៩៦ លោក ចាប់ផ្ដើមធ្វើការងារជាលក្ខណៈ Freelance ក្នុងការរចនា និងបង្កើតហ្គេមឲ្យក្រុមហ៊ុន The Instiracy។
ហ្គេមដែលលោកបានធ្វើ និងល្បីឈ្មោះមានដូចជា Indiana Jones, The Secret of Monkey Island, Empire at War និង Alan Wake។
ក្រុមអ្នកវិភាគបានលើកឡើងថា ក្រុមហ៊ុន Google ពិតជាមានគម្រោងចង់ធ្វើអ្វីមួយដែលទាក់ទងនឹងហ្គេម ហើយគម្រោងនោះ ប្រហែលជាធំ ថែមទៀតផង៕