ទូរស័ព្ទ Phablet របស់ Nokia នឹងប្រកាសចេញនាត្រីមាសទី ៤ ឆ្នាំនេះ
ថ្មីៗនេះមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Nokia នឹងចេញទូរស័ព្ទទំនើបប្រកួតនឹង Galaxy Note របស់ Samsung ។ ដោយឡែកបន្ទាប់ Mobile Today បានធ្វើការសិក្សាទៅលើប្រភពពាក្យចចាមអារ៉ាមពីមុននោះពួកគេបានអះអាងថា ពាក្យចចាមអារ៉ាមទាំងនោះគឺអាចជាការពិត ។ បើយោងទៅតាមប្រភពពាក្យចចាមអារ៉ាមរបស់ Mobile Today ក្រុមហ៊ុន Nokia ប្រហែលជាកំពុងតែត្រៀម នឹងប្រកាសចេញទូរស័ព្ទ phablet នោះនាត្រីមាសទី ៤ ឆ្នាំនេះហើយ ជាមួយនឹងអេក្រង់ទំហំ 6-inch គឺធំជាង Galaxy Note II បច្ចុប្បន្ន ។
គំរូ Nokia Phablet:
យ៉ាងណាមិញប្រភព Mobile Today ក៏បានការសិក្សាឃើញបន្ថែមថា ទូរស័ព្ទប្រភេទ phablet របស់ក្រុមហ៊ុន Nokia នោះនឹងមានតម្លៃចន្លោះចាប់ពី $621 ទៅ $777 ដែលនេះបញ្ជាក់ឲ្យឃើញថា ទូរស័ព្ទនោះគឺជាផលិតផលមានទាំងតម្លៃ និងគុណភាពខ្ពស់ ។
គំរូ Nokia Phablet:
គួររំលឹកផងដែរថា ចំពោះទូរស័ព្ទទំនើបមានអេក្រង់ 5-inch Full HD ក្រុមហ៊ុន HTC ធ្លាប់បានខកចិត្តទៅលើប្រព័ន្ធប្រតិបត្តិការ Windows Phone ម្ដងរួចទៅហើយ ដោយហេតុថា ប្រព័ន្ធប្រតិបត្តិការនេះគឺមិនអាចដំណើរការបាននៅលើទូរស័ព្ទដែលមានអេក្រង់អាចបង្ហាញកម្រិតភាពច្បាស់ 1080p ឬ Full HD ។ ប៉ុន្តែគេសង្ឃឹមថា ជាមួយនឹងកំណែ Windows Phone ថ្មីដែលក្រុមហ៊ុន Microsoft បានខិតខំធ្វើ វានឹងអាចដំណើរការជាមួយនឹងទូរស័ព្ទមានអេក្រង់ 6-inch Full HD ដែលគួរឲ្យចាប់អារម្មណ៍នោះ ៕