ស្មាតហ្វូន Apple នាំមុខ Samsung នៅ U.S. ក្នុងត្រីមាសទី១

5/06/2013 0 Comments A+ a-


ការធ្វើអាជីវកម្មរបស់ iPhone បានក្តាប់ទីផ្សារស្មាតហ្វូន នៅសហរដ្ឋអាមេរិក បានចំនួន ៣៩ភាគរយ នៅក្នុង ត្រីមាស ទី១ ដែលការកើនឡើងនេះ បានជំរុញឲ្យខ្លួននាំមុខក្រុមហ៊ុន Samsung ដែល ទទួលបានទីផ្សារ ចំនួន ២១,៧ភាគរយ នេះបើយោងតាម របាយការណ៍ ស្រាវជ្រាវពី ក្រុមហ៊ុនComScore ។

ជារឿងគួរឲ្យចាប់អារម្មណ៍នោះ ប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន apple បានទាញយក ទីផ្សារចែកចាយចេញ ពីប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុនGoogle ដែលជាទូទៅ ត្រូវបានគេមើលឃើញថា រីកចម្រើនយ៉ាងឆាប់ រហ័ស។
ក្រុមហ៊ុន Apple បានឃើញទីផ្សារចែកចាយស្មាតហ្វូនរបស់ខ្លួន កើនឡើងត្រឹមជិត៣ភាគរយ នៅក្នុងត្រីមាស ខណៈដែលការចែកចាយរបស់ក្រុមហ៊ុន Samsung បានកើនឡើងបន្តិច បន្តួច។
ក្រុមហ៊ុនលក់ស្មាតហ្វូនធំៗចំនួន៣បន្ទាប់មកទៀត ដូចជា ក្រុមហ៊ុនHTC, Motorola, និង LG ទាំងអស់នេះ សុទ្ធតែ បាត់បង់ទីផ្សារចែកចាយនៅក្នុងរយៈពេលដូចគ្នានេះ។
នៅត្រីមាសទី១ គឺមានលក្ខណៈស្ងប់ស្ងត់ណាស់ នៅពេលយើងនិយាយអំពីការ បង្ហាញស្មាត ហ្វូនថ្មីលក់នៅក្នុង ទីផ្សារ មានតែស្មាតហ្វូន Samsung Galaxy S4មួយប៉ុណ្ណោះ ហើយចំណែក HTC One មិនទាន់បានបង្ហាញខ្លួន នៅក្នុងទីផ្សារសហរដ្ឋអាមេរិក រហូតដល់ដើម ត្រីមាសទី ២ឯណោះ។
ដូចនេះហើយជាលទ្ធផល ភាពខ្លាំងនៃការលក់នឹងបានទៅលើស្មាតហ្វូនiPhone 5 និងម៉ូដែលស្មាតហ្វូន ចាស់របស់ samsung គឺGalaxy S3ប៉ុណ្ណោះ។
គួរបញ្ជាក់ថា តួលេខកើនឡើងនេះ កើតឡើង ខណៈក្រុមហ៊ុនApple កំពុងបន្តទទួលនូវក្តី បារម្ភ ថា ក្រុមហ៊ុននឹង បាត់បង់ ទីផ្សារ របស់ខ្លួន ហើយខ្លួននឹងមិនអាចបន្តភាពរីកចម្រើន ដូចអ្វីដែលខ្លួនធ្លាប់ពេញចិត្ត សម្រាប់រយៈជា ច្រើនឆ្នាំ កន្លងមកនោះទេ៕