LinkedIn ព្យាករថា ប្រាក់ចំណូល នៅក្នុងត្រីមាសនេះធ្លាក់ចុះ
ភាគហ៊ុនរបស់ក្រុមហ៊ុន LinkedIn Corp បានធ្លាក់ចុះ ១០ភាគរយកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ បន្ទាប់ពីការព្យាករប្រាក់ចំណូល នៅក្នុងត្រីមាសទី២ធ្លាក់ចុះ និងការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើស្មាតហ្វូនមិនសូវល្អ។
បណ្ដាញសង្គម LinkedIn បានចាប់ផ្ដើមធ្វើការពង្រីកនូវ សេវាកម្មបន្ថែមមួយទៀតកាលពីខែមុន ដោយសេវាកម្មនោះ គឺជាលក់នូវទំព័រផ្សព្វផ្សាយ នូវពាណិជ្ជនៅលើស្មាតហ្វូន ដោយផ្ទាល់មកជាមួយនូវ ព័ត៌មានផ្សេងៗជាច្រើន។
ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ LinkedIn បានបង្ហើបឲ្យដឹងថា ការផ្សព្វផ្សាយពាណិជ្ជកម្មនៅ លើទូរស័ព្ទនៅមិនទាន់ទទួល បានលទ្ធផលល្អនោះទេ ពោលគឺស្ថិតនៅក្នុងកម្រិតទាប់ម្យ៉ាងទៀត វាទើបតែដំណើរការ។
Steve Sordella ប្រធានហរិវញ្ញាវត្ថុ LinkedIn បាននិយាយថា យើងបានឃើញពីសញ្ញាអាក្រក់មួយ ប៉ុន្តែវាមិនអាក្រក់ណាស់ណានោះទេ នៅក្នុងត្រីមាសនេះ។
គួរបញ្ជាក់ផងដែរថា ទាំងក្រុមហ៊ុន និង Wall Street បានព្យាករទុកដូចគ្នាថា ប្រាក់ចំណូល LinkedIn នៅក្នុងត្រីមាសទី២ នឹងធ្លាក់ចុះ៕