Microsoft និយាយថា ការទាញយកកម្មវិធី ចេញពីStore កើនឡើងទ្វេដង ក្រោយពេលដែល WP8 បង្ហាញខ្លួន
យោងតាមគេហទំព័រ The Next Web បានចុះផ្សាយថា កម្មវិធីសម្រាប់ Windows Phone មានការទាញយក កើនឡើងទ្វេដង បន្ទាប់ពី Windows Phone 8(WP8) បង្ហាញខ្លួន។
ក្រុមហ៊ុន Microsoft បាននិយាយថា កម្មវិធីសម្រាប់ប្រព័ន្ធដំណើរការ Windows Phone បានចាប់ផ្ដើមមានការទាញយក ច្រើន កើនឡើងទ្វេដង នៅពេលដែលក្រុមហ៊ុន ដាប់បង្ហាញ Windows Phone 8(WP8)។
ក្រុមហ៊ុនបានបន្តទៀតថា ការកើនឡើងនៃការទាញយកកម្មវិធីនេះ បានធ្វើឲ្យប្រាក់ ចំណូលរបស់ក្រុម Developer កើនឡើង ១៤០ភាគរយ បើធៀបនឹងមុនពេលដែល WP8 មិនទាន់បង្ហាញ។
ព្រមជាមួយគ្នានោះ ក្រុមហ៊ុន Microsoft ក៏មានបំណងចង់ពង្រីកទីតាំង Store ឲ្យបានច្រើនកន្លែងបន្ថែមទៀត ប៉ុន្តែនៅ ពេលនេះ មិនទាន់បានបង្ហាញឲ្យដឹង ពីទីតាំងដែលត្រូវបើកនូវទេ ៕